Kyle Walker ស្រេកឃ្លានចង់ធ្វើរឿងដែលគ្មានគេធ្លាប់ធ្វើនៅ Premier League

Kyle Walker

Mar 12, 2024 - 23:32
Mar 12, 2024 - 23:39
 16
ចែករំលែកទៅកាន់

បន្ទាប់ពីបានលើកពាន Premier League កាលពីរដូវកាលមុន និងសម្រេចបានពាន ៣ ក្រុមរបស់លោក Pep Guardiola ត្រូវបានគេដាក់បញ្ចូលទៅក្នុងក្រុមអភិជនទី៥ ដែលឈ្នះជើងឯកលីគកំពូលរបស់អង់គ្លេសបីលើកជាប់ៗគ្នា។

នៅពេលដែលចាប់ផ្តើមរដូវកាល២០២៣-២៤ Manchester City មានបំណងចង់ឈ្នះពាន Premier League ជាប្រវត្តិសាស្ត្រជាលើកទីបួនជាប់ៗគ្នាជាមួយនឹងការប្រកួតប្រជែងដែលនៅសល់ចំនួន ១០ ប្រកួតក្នុងយុទ្ធនាការនេះ។ ក្រុមមេឃខៀវកំពុង ប្រយុទ្ធដ៏ស្វិតស្វាញសម្រាប់តំណែងកំពូលតារាង ដោយប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងពី Liverpool និង Arsenal

ជុំវិញនឹងបញ្ហានេះ កីឡាករ Kyle Walker បានបង្ហើបថា៖  ឱកាសដើម្បីឈ្នះជើងឯក Premier League ជាលើកទីបួនជាប់ៗគ្នា កំពុងតែជំរុញ Manchester City ក្នុងការរត់ប្រណាំងដ៏ក្តៅគគុកក្នុងរដូវកាលនេះ។​ កីឡាករ Kyle Walker បាននិយាយថា៖ «វាពិតជាអស្ចារ្យណាស់សម្រាប់ Premier League ដែលមានក្រុមចំនួន៣ តាមប្រកិតគ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងកីឡាករដ៏អស្ចារ្យរបស់ពួកគេ។  យើងត្រូវតែប្រាកដថាយើងនៅទីនោះ ហើយតស៊ូរហូតដល់ទីបញ្ចប់ដូចដែលយើងតែងតែធ្វើ។ ដើម្បីឈ្នះ Premier Leagues ចំនួនបីជាប់ៗគ្នាគឺអស្ចារ្យណាស់ ប៉ុន្តែការចង់ឈ្នះ៤លើកជាប់ៗគ្នា ដែលមិនមានក្លឹបណាធ្លាប់ធ្វើបាននោះ វាគឺជាអ្វីដែលយើងកំពុងព្យាយាម នោះហើយជាការស្រេកឃ្លានរបស់យើង។នៅមានការប្រកួតជាច្រើនទៀតហើយនឹងមានការផ្លាស់ប្តូរជាច្រើន។ យើងត្រូវធ្វើឱ្យប្រាកដថាពួកគេពេញចិត្តយើងជាក្រុមឈ្នះជើងឯក ហើយយើងនឹងស្ថិតនៅកំពូលនិងបន្ត​ការប្រយុទ្ធ៕»

ប្រភព៖ Tribuna