Real Madrid ពាក់អាវពណ៌ទឹកក្រូចនិងត្នោតនៅរដូវកាលក្រោយ

Mar 13, 2024 - 20:06
 43
ចែករំលែកទៅកាន់

ក្លិបអធិរាជ-ស Real Madrid ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការមកដល់របស់ Kylian Mbappe នៅរដូវក្តៅនេះ ។ វត្តមានរបស់ Mbappe គឺជាសក្តានុពលដ៏ធំសម្រាប់ទីផ្សារ និងប្រាក់ចំណូលពីការលក់អាវនិងវត្ថុអនុស្សាវរីយ៍ ប៉ុន្តែក្លិបយក្សអេស្ប៉ាញនេះ ត្រូវបានកំណត់ដើរទៅរកជម្រើសហានិភ័យសម្រាប់ការផ្លាស់ប្តូរព័ណ៌ឈុតសម្លៀកបំពាក់របស់គេ។ 

អាវ​សម្រាប់ការប្រកួតក្នុងផ្ទះ​របស់​ពួក​គេ​នឹង​នៅរក្សាពណ៌​សដដែល ប៉ុន្តែក្លឹបបាននិយាយ​ថា ក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡា Adidas កំពុង​ធ្វើ​ការ​ប្តូរឈុត​ក្រៅ​ផ្ទះ​ទៅជាពណ៌​ទឹក​ក្រូច​សម្រាប់​រដូវ​កាល​ក្រោយ ហើយ​អាវ​ទី​បី​របស់​ពួក​គេ​នឹង​មាន​ពណ៌​ត្នោត។ Real Madrid ធ្លាប់ពាក់ពណ៌ទឹកក្រូច ប៉ុន្តែមិនដែលមានអាវពណ៌ត្នោតទេ។ ពណ៌ត្នោត វាគឺជាពណ៌ដែលនាំទៅដល់និមិត្តសញ្ញាមួយចំនួន ហើយវាហាក់ដូចជាធ្វើឱ្យមានរលកបន្ទាប់ពីជាឈុតតែមួយគត់នៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។ រដូវកាលនេះឈុតក្រៅដីរបស់ពួកគេមានពណ៌ខ្មៅ និងប្រផេះ ខណដែលឈុតទី៣ របស់ពួកគេគឺពណ៌ស្វាយ៕