UEFA ត្រៀមពហុកីឡដ្ឋានទីពីរ សម្រាប់វគ្គផ្តាច់ព្រ័ត្រ Europa League

Mar 14, 2024 - 00:53
 2
ចែករំលែកទៅកាន់

UEFA កំពុងរៀបចំផែនការបន្ទាន់មួយត្រៀមពហុកីឡដ្ឋានទីពីរ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League បន្ទាប់ពីការវាយតម្លៃឃើញថានឹងមនុស្សរាប់ម៉ឺននាក់ចូលរួមទស្សនានៅថ្ងៃទី ២២ខែឧសភាឆ្នាំ២០២៤ខាងមុខនេះ។  UEFA ក៏បានព្យាករណ៍ថា Liverpool នឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រដោយសារតែប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយជើងទី១គេបានយកឈ្នះ Sparta ៥-១ ខណៈការប្រកួតជើងទី២នៅថ្ងៃព្រហស្បតិ៍គ្មានអ្វីជាឧបសគ្គសម្រាប់ហង្សក្រហមទេ។

ជាមួយនឹងទម្រង់លេងដ៏អស្ចារ្យបែបនេះ Liverpool ត្រូវបានគេរំពឹងថានឹងបានឡើងទៅវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Dublin ប្រទេសអៀរឡង់ខណៈពហុកីឡដ្ឋាន Aviva ផ្ទុកអ្នកគាំទ្រជាផ្លូវការបានត្រឹមតែ៥១៧០០នាក់ ។ UEFA បានបន្តថា ជាការពិតណាស់ពាក់កណ្តាលនៃប្រទេសអៀរឡង់ហាក់ដូចជាគាំទ្រ Liverpool ហើយចម្ងាយពីទីក្រុង Dublin ទៅចក្រភពអង់គ្លេសជិតគ្នាផងនោះ វាធ្វើអោយអ្នកគាំទ្រមួយចំនួនធំដែលគ្មានសំបុត្រនឹងប្រមូលផ្តុំគ្នានៅទីនោះ។ ដោយសារតែមើលឃើញបែបនេះ Uefa កំពុងសម្លឹងមើលការដំឡើងអេក្រង់យក្សនៅ Croke Park ដែលជាពហុកីឡាដ្ឋានចម្រុះ៦ប្រភេទកីឡា Irish Gaelic មានសមត្ថភាពផ្ទុកអ្នកទស្សនាបាន៨២៣០០នាក់ ។

កីឡដ្ឋាននេះក៏អាចប្រើប្រាស់បានដែរ ប្រសិនបើ West Ham បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ពីព្រោះថានឹងមានអ្នកគាំទ្រដ៏ច្រើនចេញពី East London ទៅកាន់ Dublin កន្លែងស្នាក់នៅក្នុងទីក្រុង Dublin នឹងធ្វើអោយអ្នកចំណាយលុយច្រើនសម្រាប់ការស្នាក់នៅថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ។សណ្ឋាគារលំដាប់ផ្កាយ ៣បច្ចុប្បន្នមានតម្លៃចាប់ពី ជាង៥០០ដុល្លារក្នុងមួយយប់ ខណៈផ្ទះសំណាក់តម្លៃយ៉ាងហោចណាស់១៦០ដុល្លារ ៕

ប្រភព៖ The Sun