លោក Maurizio Sarri លាលែងពីតំណែងហើយ ក្រោយពីដឹកនាំក្រុមបរាជ័យ ៥ លើកក្នុង ៦ ប្រកួតគ្រប់កម្មវិធី
ការបរាជ័យក្នុងផ្ទះខ្លួនឯង ២-១ កាលពីថ្ងៃច័ន្ទ ដោយ Udinese បានធ្វើឱ្យក្រុម Lazio ឈរនៅលេខរៀងទី ៩ ក្នុងក្របខ័ណ្ឌ Serie A..។ ពួកគេត្រូវបានទម្លាក់ចេញពីក្របខ័ណ្ឌ Champions League កាលពីសប្តាហ៍មុនដោយក្រុម Bayern Munich ផងដែរ។
គួរបញ្ជាក់ថា បុរសសញ្ជាតិអ៊ីតាលីវ័យ ៦៥ ឆ្នាំខាងលើនេះបានចូលរួមជាមួយក្រុម Lazio ក្នុងឆ្នាំ ២០២១ ហើយដឹកនាំក្រុមទទួលបានចំណាត់ថ្នាក់លេខ ២ នៅក្របខណ្ឌ Serie A កាលពីរដូវកាលមុន ដែលជាការបញ្ចប់ក្នុងលីគល្អបំផុតរបស់ពួកគេចាប់តាំងពីពួកគេបានឈ្នះពានរង្វាន់ក្នុងឆ្នាំ ១៩៩៩-២០០០..៕
ប្រភព៖ BBC