អ្នកគាំទ្រ Trabzonspor រត់ចូលទីលានដេញវាយកីទ្បាករ Fenerbahce កាលពីថ្ងៃអាទិត្យ
អ្នកគាំទ្ររបស់ក្លិប Trabzonspor បានរត់ចូលទីលាន ហើយដេញវាយកីទ្បាករ Fenerbahce បន្ទាប់ពីការប្រកួត Super Lig កាលពីថ្ងៃអាទិត្យ។ Fenerbahce បានឈ្នះ Trabzon ក្នុងលទ្ធផល ៣-២ នៅឯកីទ្បដ្ឋាន Papara Park ហើយកីឡាកររបស់ពួកគេត្រូវបានជួបនឹងអំពើហិង្សា ខណៈដែលពួកគេបានអបអរជ័យជម្នះនេះ។
Bright Osayi-Samuel និង Michy Batshuayi ទាំងពីរនាក់បានព្យាយាមធ្វើអន្តរាគមន៍នៅពេលដែលក្រុមសន្តិសុខបានចូលទៅជួយ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី លោក Ali Yerlikaya បានបង្ហោះសារនៅលើគេហទំព័រ X ថា៖ «សំខាន់បំផុត កីឡាគឺសុភាពរាបសា។ ហើយក៏មិនអាចទទួលយកបានសម្រាប់អំពើហឹង្សាដែលកើតឡើងនៅលើទីលានបាល់ទាត់នោះទេ។» ភាពតានតឹងបានចាប់ផ្តើមកើនឡើងនៅនាទី ៨៧ នៅពេលដែលមានការគប់របរទៅលើទីលាន បន្ទាប់ពី Batshuayi រកបានគ្រាប់បាល់ជ័យជម្នះ។
គួរឱ្យដឹងផងដែរថា វាជារឿងចុងក្រោយបំផុតនៅក្នុងឧប្បត្តិហេតុដ៏ចម្រូងចម្រាសជាច្រើនផ្សេងទៀតនៅក្នុងលីគទួរគីក្នុងអំឡុងរដូវកាល ២០២៣-២៤។ កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ អាជ្ញាកណ្តាល លោក Halil Umut Meler ត្រូវបានលោក Faruk Koca ដែលជាប្រធានក្លិប MKE Ankaragucu បានវាយដែលនាំឱ្យមានការព្យួរនៅក្នុងការប្រកួត Super Lig ..៕
ប្រភព៖ BBC