កីឡាករ Liverpool ម្នាក់គ្មានសំណាងស៊ុតបញ្ចូលទីក្នុងរយៈពេល ៨ ឆ្នាំ

Mar 19, 2024 - 00:26
 22
ចែករំលែកទៅកាន់

ក្រោមការដឹកនាំរបស់លោក Jurgen Klopp មានកីឡាករខ្សែការពារ ហង្សក្រហម Liverpool តែម្នាក់គត់ដែលមិនទាន់មានសំណាងរក​​គ្រាប់បាល់ទម្លាយសំណាញ់ទីបានមួយគ្រាប់ទាល់តែសោះ។ Joe Gomez កីឡាករសញ្ជាតិអង់គ្លេសគឺជាផ្នែកមួយនៃក្រុមដំឈុតធំរបស់​ Liverpool​ ចាប់តាំងពីរដូវកាល ២០១៥-១៦ ប៉ុន្តែនៅតែមិនទាន់មានសំណាងស៊ុតបញ្ចូលទីបានមួយគ្រាប់នៅឡើយទេ។ 

នៅជាមួយក្លិបនេះគាត់ធ្លាប់បង្ហាញវត្តមានបាន ១៣២ ប្រកួតហើយ។ ទោះជាយ៉ាងណាក្តីគាត់ធ្លាប់ស៊ុតបាល់បញ្ចូលទីបានមួយគ្រាប់កាលពីខែមីនា ឆ្នាំ ២០១៧ ក្នុងអំឡុងពេលប្រកួតជាមួយនឹងក្រុមយុវជនអាយុក្រោម២១ឆ្នាំ (Reading U21) ក្នុងក្របខ័ណ្ឌ Premier League 2 កីឡាករវ័យ ២៦ ឆ្នាំនៅសល់យ៉ាងហោចណាស់ ១២ប្រកួតទៀតដើម្បីអាចរកគ្រាប់បាល់បាន។ សម្រាប់ការប្រកួតដែលនៅសេសសល់ចុងក្រោយនេះយើងគ្រាន់តែស្រមៃមើលថាតើ Joe បំបែកភាពជាប់គាំងនៅក្នុងការប្រកួតដ៏សំខាន់មួយចំនួននៅរដូវកាលនេះបានឬអត់៕

 ប្រភព៖ Tribuna