Pep ចាត់ទុកជំនួបជាមួយ Arsenal គឺជាវគ្គផ្តាច់ព្រ័ត្រ
ទោះបីជាក្លិប Manchester City កំពុងធ្វើដំណើរឆ្ពោះទៅរកការដណ្តើមពានរង្វាន់ពីរផ្សេងទៀត នៅកីឡដ្ឋាន Wembley រដូវកាលនេះក៏ដោយ ប៉ុន្តែលោក Pep Guardiola បាននិយាយថាការផ្តោតអារម្មណ៍របស់លោកគឺទៅលើតែការប្រកួត Premier League ជាមួយនឹងគូប្រជែងដណ្តើមពាន Arsenal នៅចុងខែនេះ ដែលលោកបានពិពណ៌នាថាជាការប្រកួត វគ្គផ្តាច់ព្រ័ត្រ។
Man City ប៉ះ Chelsea នៅវគ្គពាក់កណ្តាលផ្តាច់ពានរង្វាន់ព្រ័ត្រ FA Cup នៅថ្ងៃទី២០ ខែមេសា និងជួបជាមួយ Real Madrid ក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រ Champions League ជើងទី២ នៅ Wembley ដែលជាការប្រកួតកាត់សេចក្តីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
លោកបន្តទៀតថា៖ «ខ្ញុំសង្ឃឹមថាកីឡាករទាំងអស់របស់ខ្ញុំត្រលប់មកវិញពីការសម្រាកប្រកួតអន្តរជាតិ មិនរងរបួស និងត្រៀមខ្លួនសម្រាប់ការប្រកួតជាមួយក្រុម Arsenal ដែលនាំមុខក្នុងលីកលើការស៊ុតបញ្ចូលទីនិងនាំមុខ Man City មួយពិន្ទុបន្ថែមទៀត។ខ្ញុំនឹងមិនមើលការប្រកួត (អន្តរជាតិ) ទេ។ ខ្ញុំនឹងសម្រាក ហើយនៅពេលដែលពួកគេមកដល់ យើងនឹងឃើញកីឡាករណាខ្លះគ្មានរបួស។នៅពេលយើងត្រលប់មកវិញ យើងនឹងមានពេលបីថ្ងៃដើម្បីរៀបចំការប្រកួតជាមួយ Arsenal៕»