ក្លិប Lazio រកឃើញអ្នកស្នងតំណែងលោក Sarri ហើយ

Mar 19, 2024 - 21:47
 10
ចែករំលែកទៅកាន់

ក្លិប Lazio បានតែងតាំងលោក Igor Tudor ជាគ្រូបង្វឹកថ្មី បន្ទាប់ពីលោក Maurizio Sarri លាលែងពីតំណែង កាលពីសប្តាហ៍មុន ដោយសារដឹកនាំក្រុមបរាជ័យ ៥ លើកក្នុងចំណោម ៦ ប្រកួត..។ បុរសញ្ជាតិក្រូអាតវ័យ ៤៥ ឆ្នាំខាងលើនេះចំណាយពេលកាលពីរដូវកាលមុនជាមួយ Marseille ដោយដឹកនាំក្រុមទទួលចំណាត់ថ្នាក់លេខ ៣ នៅ Ligue 1 និង Udinese និង Hellas Verona នៅ Serie A ។  លោក Igor Tudor ក៏ធ្លាប់ដឹកនាំក្រុម Juventus ចន្លោះឆ្នាំ ១៩៩៨ និង ២០០៧ ផងដែរ..។ 

លោក Igor Tudor នឹងដឹកនាំក្រុម Lazio​ ជាលើកដំបូងក្នុងប្រកួតជាមួយ Juventus សម្រាប់ការប្រកួតលីគ នាថ្ងៃទី៣០ ខែមីនា និងថ្ងៃទី០៣ ខែមេសា ពួកគេក៏ត្រូវប៉ះគ្នាម្តងទៀត សម្រាប់ការប្រកួត Italian Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ..។  សូមបញ្ជាក់ថា បច្ចុប្បន្ន Lazio កំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ ៩ ក្នុងក្របខ័ណ្ឌ Serie A ដោយនៅគម្លាតពីក្រុមលេខ ៤​ គឺ Bologna ចំនួន ១១ ពិន្ទុឯណោះ..៕

ប្រភព៖ BBC