Nottingham Forest ត្រូវបាន PL ដក ៤ ពិន្ទុ ដោយសារបំពានច្បាប់ហិរញ្ញវត្ថុ
ក្លិប Nottingham Forest ត្រូវបាន Premier League ដក ៤ ពិន្ទុ ដោយាសារបំពានច្បាប់ហិរញ្ញវត្ថុ..។ គណៈកម្មាការឯករាជ្យបានរកឃើញថាការខាតបង់របស់ Forest ដល់ឆ្នាំ ២០២២-២៣ បានបំពានកម្រិត ៦១លានផោន ពោលគឺខាតបង់អស់ ៣៤លាន ៥សែនផោន..។ ការបាត់បង់ពិន្ទុមានន័យថាពួកគេបានធ្លាក់ទៅក្រោម Luton Town ដោយចូលទៅក្នុងតំបន់កាត់ចោលរបស់ Premier League..។
Nottingham Forest បានចេញក្តីថ្លៃងការណ៍ថាពួកគេ «ខកចិត្តយ៉ាងខ្លាំង» ចំពោះការសម្រេចចិត្តបែបនេះ។ Nottingham Forest ក៏ជាក្លិបទី ២ បន្ទាប់ពី Everton ដែលត្រូវកាត់អស់ ១០ ពិន្ទុក្នុងខែវិច្ឆិកា ប៉ុន្តែកាត់បន្ថយមកត្រឹម ៦ វិញ ដោយសារបំពានច្បាប់ហិរញ្ញវត្ថុ..៕
ប្រភព៖ BBC