តើកីឡាកររូបណាស៊ុតបញ្ចូលទីច្រើនជាងគេនៅក្នុងប្រវត្តិUEFA Champions League?
តាមពិតទៅពាក្យថា UEFA Champions League ទើបតែត្រូវបានទទួលស្គាល់ជាផ្លូវការក្នុងឆ្នាំ១៩៩២។ ប្រភពដើមរបស់វាត្រូវបានគេស្គាល់ថាពានរង្វាន់ European Cup ដែលមានអក្សរកាត់ថាUCL or UEFA CLដោយចាប់កំណើតតាំងពីឆ្នាំ១៩៥៥ គិតមកដល់ពេលនេះវាមានអាយុកាល៦៩ឆ្នាំហើយ។
ចាប់តាំងពីឆ្នាំ១៩៩២ រហូតមកដល់ ថ្ងៃ ទី១៥ មីនា ២០២៤ ខ្សែប្រយុទ្ធ Cristiano Ronado នៅតែរក្សាតំណែងកំពូលតារាងគ្រាប់បាល់បញ្ចូលទី UEFA Champions League បើទោះជាគាត់ខកខានមិនបានលេងពានរង្វាន់២រដូវកាលក៏ដោយ។
នៅជាមួយបិសាចក្រហម Man Utd គាត់ស៊ុតបាន ២១គ្រាប់ (៥៩ប្រកួត) Real Madrid ១០៥ គ្រាប់ (១០១ប្រកួត) និង Juventus ១៤គ្រាប់ (២៣ប្រកួត)។
ចំណែកឯកីឡាករ Lioel Messi ឈរលំដាប់លេខ២មាន ១២៩គ្រាប់ក្នុង១៦៣ប្រកួត (គិតពី២០០៥-២០២៣)។ បច្ចុប្បន្នកំពុងលេងឱ្យក្លិបបាល់ទាត់អាមេរិក Inter Miami។ នៅជាមួយ Barcelona រកបាន ១២០គ្រាប់ (១៤៩ប្រកួត) និងParis SG ៩គ្រាប់ (១៤ប្រកួត)។
ដោយឡែកខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Barcelona ទទួលបានចំណាត់ថ្នាក់លេខ៣ មាន ៩៤គ្រាប់ក្នុង ១១៨ប្រកួតគិតពី ២០១១ ដល់ពេលនេះ។ ពេលនៅជាមួយ Dortmund រកបាន១៧គ្រាប់(២៨ប្រកួត) Baryern ៦៧គ្រាប់(៧៨ប្រកួត) និង Barcelona ៨គ្រាប់(១២ប្រកួត)។ Robert Lewandowski នៅបន្តប្រកួតយ៉ាងហោចណាស់ពីរលើកទៀតក្នុងវគ្គ៨ក្រុមដែល Barcelona ប៉ះជាមួយParis SG ហើយឈ្នះនឹងមានការប្រកួតបន្តទៀតដែលជាឱកាសរកបានគ្រាប់បាល់បន្ថែមទៀត៕