អ្នកគាំទ្រ Messi នៅហុងកុងទទួលបានលុយ ៥០ ភាគរយមកវិញ
អ្នកគាំទ្រដែលបានទិញសំបុត្រទស្សនាការប្រកួតមិត្តភាពទេសចរណ៍របស់ Lionel Messi ជាមួយនឹងក្រុមចម្រុះតារាបាល់ទាត់ទីក្រុងហុងកុង នឹងទទួលបានប្រាក់សំណង ៥០ ភាគរយមកវិញ ជាមួយនឹងលក្ខខណ្ឌមិនបន្តចាត់វិធានការផ្លូវច្បាប់។
អ្នករៀបចំការប្រកួត Tatler Asia កាលពីថ្ងៃចន្ទបានបង្វិលប្រាក់ ៥០ ភាគរយឱ្យអ្នកទិញតាមរយៈ
អ្នកគាំទ្របាល់ទាត់ទីក្រុងហុងកុងបានចំណាយចាប់ពី៨៨០ដុល្លារហុងកុងស្មើនឹងជាង១១០ដុល្លារអាមេរិកដើម្បីមើលការប្រកួតរបស់ម្ចាស់ពានរង្វាន់ Ballon d'Or ប្រាំបីសម័យកាលពីថ្ងៃទី ៤ខែកុម្ភៈក្នុងការប្រកួតទេសចរណ៍រវាងក្លិប Inter Miami ទល់នឹងក្រុម Hong Kong Select XI ដែលពេលនោះក្រុមរបស់ Messi ឈ្នះ ៤-១ ទោះគ្មានវត្តមានគាត់ក៏ដោយ។ អវត្តមានរបស់កីឡាករអាហ្សង់ទីនក្រោយហេតុផលរបួស បានធ្វើឱ្យអ្នកគាំទ្រខកចិត្តនិងខឹងសម្បារយ៉ាងខ្លាំង ខណៈប្រទេសចិនដែលមើលឃើញថាអវត្តមានរបស់Messi គឺជាការមើលងាយផ្នែកនយោបាយ៕
ប្រភព៖ AFP