ប៉ូលីសចាប់ខ្លួនអតីតកីឡាករបាល់ទាត់ Robinho នៅប្រេស៊ីល
យោងតាមប្រភពព័ត៌មានរ៉យទ័រដកស្រង់គេហទំព័រព័ត៌មានក្នុងស្រុក G1 បានរាយការណ៍ថា ប៉ូលិសបានចាប់ខ្លួនអតីតកីឡាករបាល់ទាត់ Robinho នៅទីក្រុង Santos ប្រទេសប្រេស៊ីលកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីអនុវត្តការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំបួនឆ្នាំពីបទរំលោភបូក។ Robinho អាយុ ៤០ឆ្នាំត្រូវបានចាប់ខ្លួននៅផ្ទះល្វែងក្នុងទីក្រុង Santos ដែលជាស្រុកកំណើតរបស់គាត់។
មេធាវីការពារក្តីរបស់ Robinho បានដាក់ញត្តិទៅតុលាការកំពូលរបស់ប្រទេសប្រេស៊ីល ដើម្បីជៀសវាងការចាប់ខ្លួនរបស់គាត់ ប៉ុន្តែបណ្តឹងឧទ្ធរណ៍នេះត្រូវបានច្រានចោលកាលពីថ្ងៃព្រហស្បតិ៍។ កាលពីថ្ងៃពុធ តុលាការក្នុងតំបន់ដាច់ដោយឡែកមួយបានសម្រេចថាកីឡាករត្រូវតែទទួលទោសនៅប្រេស៊ីល ទោះបីជាគាត់ត្រូវបានកាត់ទោសនៅអ៊ីតាលីក៏ដោយ។