អ្នក​គាំទ្រ​អេស្ប៉ាញខឹង​សម្បារ​នឹង​តម្លៃ​សំបុត្រ Champions League

Mar 22, 2024 - 22:29
 3
ចែករំលែកទៅកាន់

អ្នកគាំទ្រក្រុមធំទាំងបីនៅក្នុងប្រទេសអេស្ប៉ាញបានចេញមុខរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីតម្លៃសំបុត្រសម្រាប់ការប្រកួត Champions League វគ្គ ៨ ក្រុមចុងក្រោយ ត្រូវបានចេញផ្សាយ។នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail..Real Madrid មាន​សំបុត្រ​ថ្លៃ​បំផុត​សម្រាប់​ការ​ប្រកួត​ជាមួយ Manchester City គឺថ្លៃបំផុតជាង៤៨៥ដុល្លារ អឺរ៉ូ និង​ថោក​បំផុត​គឺជាង១៣៦ ដុល្លារ។ តម្លៃសំបុត្រទាបបំផុតនៅ Bernabeu សម្រាប់ជើងទីមួយនៅតែកើនឡើង ១០% នៃប្រាក់ឈ្នួលអប្បបរមាប្រចាំខែ។

តម្លៃសំបុត្ររបស់Atletico Madrid ក៏មិនធម្មតាដែរ នៅក្នុងការប្រកួតជើងទីមួយទល់នឹង Dortmund ដែលតម្លៃកៅអីថោកបំផុតគឺ ជាង៧៦ដុល្លារ ខណៈតម្លៃថ្លៃបំផុតគឺជាង៣៦៥ដុល្លារ។ ចំណែកឯអ្នកដែលសង្ឃឹមថានឹងចូលរួមការប្រកួតជើងទី ២ រវាង Barcelona និង Paris Saint-Germain ក៏ជួបប្រទះនឹងរឿងបែបនេះដែរដោយសារតែតម្លៃថ្លៃបំផុ គឺជាង៤៣៥ដុល្លារទាបជាង Real Madrid ប៉ុន្តែតម្លៃថោកបំផុតគឺជាង១៨៩ដុល្លារ ថ្លៃជាងReal Madrid ប្រហែល៤០ភាគរយ សម្រាប់អ្នកដែលមិនមែនជាសមាជិក៕