Premier Leauge ទទួលបានដីកាតុលាការបង្ខំឱ្យ ISP សិង្ហបុរី បិទគេហទំព័រខុសច្បាប់

Mar 25, 2024 - 16:14
Mar 25, 2024 - 23:15
 10
ចែករំលែកទៅកាន់

Premier Leauge បានទទួលបទបញ្ជាមួយពីតុលាការកំពូលរបស់ប្រទេសសិង្ហបុរី ដើម្បីបង្ខំឲ្យអ្នកផ្តល់សេវាអ៊ីនធឺណិត (ISP) បិទគេហទំព័រចំនួន២៥ ដែលផ្សាយការប្រកួតបាល់ទាត់របស់ខ្លួនដោយខុសច្បាប់។

Premier League បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មានសិង្ហបុរី CNA កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ថាគេហទំព័រទាំង ២៥ នោះគឺពេញនិយមបំផុតក្នុងចំណោមគេហទំព័រផ្សាយបន្តផ្ទាល់ដោយខុសច្បាប់។ Premier League បានកោះហៅទូរគមនាគមន៍សិង្ហបុរីជាច្រើនរួមមាន M1, MyRepublic, Singtel និង ViewQwest ចូលតុលាការកាលពីខែកុម្ភៈសម្រាប់ករណីរក្សាសិទ្ធិ

នៅក្នុងសេចក្តីថ្លែងការណ៍របស់លីក បាននិយាយថា ខ្លួនបានធានាដោយជោគជ័យនូវដីការបស់តុលាការ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តដើម្បីដោះស្រាយការផ្សាយខុសច្បាប់នៅទូទាំងអាស៊ី។ លីកបានបន្តថាវិធីសាស្រ្តបច្ចេកទេសដែល ISPs តម្រូវឱ្យអនុវត្តប្លុកគេហទំព័ទាំងនោះត្រូវបានកែលម្អ ដែលធ្វើឱ្យវាកាន់តែពិបាកសម្រាប់ប្រតិបត្តិករនៃគេហទំព័រលួចចម្លង។

ជាមួយនឹងការបញ្ជាចុងក្រោយនេះ ដែនផ្សាយ(Domains)ជាង ៤៦០ត្រូវបានបិទនៅក្នុងប្រទេសសិង្ហបុរីដោយ Premier League លីកមានកម្មវិធីប្រឆាំងការលួចចម្លងជាសកល ដោយធ្វើការកាលពីឆ្នាំមុនជាមួយអាជ្ញាធរក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ហុងកុង និងវៀតណាម ដើម្បីបង្ក្រាបអ្នកផ្គត់ផ្គង់មាតិកា Premier League ខុសច្បាប៕

ប្រភព៖ CNA