កីឡាកររូបណាទទួលបានពានរង្វាន់ Ballon d'Or មុនគេ?
លោក Stanley Matthews គឺជាកីឡាករបាល់ទាត់អង់គ្លេស ដ៏ល្បីល្បាញនៅក្នុងឆ្នាំ ១៩៤៥ ដល់ ១៩៦១និងជាអ្នកឈ្នះរង្វាន់ Ballon d'Or ដំបូងគេបង្អស់ក្នុងឆ្នាំ ១៩៥៦ នៅពេលដែលលោកលេងអោយក្លិប Blackpool..។
លោក Stanley Matthews ក៏ទទួលបានកំណត់ត្រាជាកីឡាករវ័យចំណាស់ជាងគេដែលឈ្នះពានរង្វាន់នេះផងដែរ។ Matthews បន្តលេងបាល់ទាត់បានយ៉ាងល្អក្នុងវ័យ ៥០ ឆ្នាំ ហើយថែមទាំងបានត្រលប់មកវិញ
ក្នុងពេលខ្លីជាមួយនឹង Stoke នៅពេលដែលលោកមានអាយុ ៧០ ឆ្នាំក្នុងការប្រកួតជាមួយ Fulham ក្នុងឆ្នាំ ១៩៨៥..។ លោក Stanley Matthew ត្រូវបានគេស្គាល់ ដោយសារជំនាញ និងបច្ចេកទេស មិនគួរឱ្យជឿរបស់ លោកនៅលើទីលាន ក៏ដូចជាការបង្ហាញវត្តមានយ៉ាងយូរ របស់លោកនៅក្នុងអាជីពបាល់ទាត់។ លោកបានលេងឱ្យក្លឹបកំពូលៗជាច្រើនក្នុងអាជីពររួមមាន Stoke City, Blackpool និងក្រុមជម្រើសជាតិអង់គ្លេស..៕