Maguire, Walker និង Johnstone ដកខ្លួនចេញពីជម្រើសជាតិអង់គ្លេស ដោយសាររបួស
ខ្សែការពារ Harry Maguire, Kyle Walker និងអ្នកចាំទី Sam Johnstone បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួតមិត្តភាពទល់នឹងបែលហ្សិក នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ដោយសាររបួស អំទ្បុងពេលប្រកួតចាញ់ប្រេស៊ីល ១-០ កាលពីប៉ុន្មានថ្ងៃមុន។
អ្នកចាំទី James Trafford របស់ក្លិប Burnley និងខ្សែការពារ Rico Lewis របស់ក្លិប Manchester City ដែលលេងក្នុងក្រុមជម្រើសជាតិអង់គ្លេស U-21 ត្រូវបានដំទ្បើងមកឈុតធំ ដើម្បីជំនួសតួនាទីរបស់ Harry Maguire និង Kyle Walker វិញ..។
ក្រៅពី Harry Maguire, Kyle Walker និង Sam Johnstone ក៏មាន Harry Kane និង Bukayo Saka សុទ្ធសឹងតែដកខ្លួនចេញ ដោយសាររបួស..។ Harry Kane និង Bukayo Saka ក៏បានត្រលប់ទៅកាន់ក្លិបវិញផងដែរ ដោយសារបញ្ហាខាងលើនេះ..៕
ប្រភព៖ BBC