Man Utd ប្រឈមមុខនឹងបម្រាមមិនអោយប្រកួតពានអឺរ៉ុប
Manchester United អាចនឹងត្រូវជាប់បម្រាមមិនឱ្យចូលរួមប្រកួតដណ្តើមពានបាល់ទាត់ទ្វីបអឺរ៉ុបនៅរដូវកាលក្រោយដោយសារតែការចូលមកគ្រប់គ្រងរបស់លោក Sir Jim Ratcliffe..។
លោក Sir Jim បានបញ្ចប់ការចុះហត្ថលេខាកាន់កាប់ភាគហ៊ុនភាគតិចរបស់ខ្លួនលើបិសាចក្រហមកាលពីដើមរដូវកាលដោយដាក់បញ្ចូលក្លឹបនេះទៅក្រុមហ៊ុន INEOS របស់គាត់។ United ឥឡូវនេះស្ថិតនៅក្រោមឆ័ត្រតែមួយជាមួយក្លឹប Nice, FC Lausanne-Sport និង Racing Club Abidjan..។
ច្បាប់ថ្មីចែងថា ក្លឹបដែលស្ថិតក្រោមម្ចាស់ភាគហ៊ុនដូចគ្នាអាចលេងនៅអឺរ៉ុបបាន ប្រសិនបើពួកគេ ប្រកួតដណ្តើមពានរង្វាន់ផ្សេងៗគ្នា ។ Nice ដែលគ្រប់គ្រងទាំងស្រុងដោយ INEOS ឥឡូវនេះកំពុងស្ថិតនៅលើផ្លូវដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ Europa League ។ ប្រសិនបើក្លឹបទាំងពីរ United និង Nice ទាំងពីរមានលក្ខណៈគ្រប់គ្រាន់សម្រាប់ Europa League យោងទៅតាមច្បាប់ Nice នឹងមានអាទិភាភាពជាមួយនឹងចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងការប្រកួតជើងឯកក្នុងស្រុក។
ទោះជាយ៉ាងណា ក្តីច្បាប់នេះវាអាចនឹងផ្លាស់ប្តូរប្រសិនបើ United ឈ្នះ FA Cup ដែលនឹងផ្តល់អាទិភាពដល់Man Utd ដោយបញ្ជូន Nice ទៅលេងនៅ Conference League ។ ប្រសិនបើ Man Utd និង Nice បញ្ចប់ក្នុងចំណាត់ថ្នាក់ដូចគ្នា នោះមានន័យថា United នឹងត្រូវបានផ្តល់កៅអី ដោយផ្អែកទៅលើទីតាំងរបស់លីកបាល់ទាត់អង់គ្លេសដែលស្ថិតនៅកំពូលនៃ បញ្ជីចូល រយៈពេលប្រាំឆ្នាំរបស់ UEFA ។