កីទ្បាករ Son Jun-ho ត្រូវបានដោះលែង បន្ទាប់ពីឃុំខ្លួននៅចិន ជុំវិញរឿងស៊ីសំណូក
ក្រសួងការបរទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា៖ ខ្សែបម្រើរបស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង កីទ្បាករ Son Jun-ho ត្រូវបានដោះលែងវិញហើយ បន្ទាប់ពីត្រូវបានឃុំខ្លួននៅក្នុងប្រទេសចិន ពាក់ព័ន្ធនឹងករណីស៊ីសំណូក។
កីទ្បាករវ័យ ៣១ ឆ្នាំខាងលើនេះ ត្រូវបានឃុំខ្លួននៅក្នុងខែឧសភា ឆ្នាំ ២០២៣ ចំពេលមានការបង្ក្រាបអំពើពុករលួយ និងរៀបចំលទ្ធផលការប្រកួតទុកជាមុន នៅក្នុងបាល់ទាត់ចិន។ ក្រសួងការបរទេសចិន បាននិយាយថា Son Jun-ho ត្រូវបានគេសង្ស័យថាទទួលយកសំណូក។ ជាមួយគ្នានេះដែរ ក្រសួងការបរទេសកូរ៉េខាងត្បូង ក៏បានទាក់ទងជាមួយនឹងអាជ្ញាធរចិនផងដែរ អំទ្បុងពេលឃុំខ្លួនកីទ្បាករ Son Jun-ho ហើយបានស្នើសុំឱ្យមានដំណើរការលឿន និងរកយុត្តិធម៌។
គួរឱ្យដឹងថា កាលពីថ្មីៗនេះ យោងតាមកាសែតចិន People’s Daily China ត្រូវបានរាយការណ៍មកថា អតីតប្រធានសមាគមបាល់ទាត់ចិន លោក Chen Xuyuan ត្រូវបានកាត់ទោសឱ្យជាប់ពន្ធធនាគារអស់មួយជីវិតផងដែរ ពីបទទួលស៊ីសំណូក ដែលមានតម្លៃជាង ៨១ លានយន់ (១១.៤២ លានដុល្លារអាមេរិ)..៕
ប្រភព៖ BBC