លោក Jorginho ត្រូវបានក្លិប Buriram តែងតាំងជាគ្រូបង្វឹកផ្លូវការ

Mar 26, 2024 - 21:40
Mar 26, 2024 - 21:44
 32
ចែករំលែកទៅកាន់
ក្លិបបាល់ទាត់ Buriram United បានសម្រេចចិត្តតែងតាំង លោក Jorge de Amorim Campos (Jorginho) ជាគ្រូបង្វឹកផ្លូវការ បន្ទាប់ពីចែកផ្លូវជាមួយលោក Arthur Papas..។

បុរសសញ្ជាតិប្រេស៊ីលវ័យ ៥៩ ឆ្នាំខាងលើនេះក៏ត្រូវបានគេចាត់ទុកថាគ្រូបង្វឹកកំពូលម្នាក់ក្នុងប្រទេសប្រេស៊ីលផងដែរ។ លោកបានដឹកនាំក្រុមល្បីៗជាច្រើនដូចជា CR Flamengo, Vasco da Gama, EC, Sierra Sporting Club, Coritiba FC និងAtletico Goianense ។
មិនត្រឹមតែប៉ុណ្ណោះ លោក Jorginho ក៏ធ្លាប់ដឹកនាំក្រុម Kashima Antlers គ្រងជើងឯកលីគកំពូលជប៉ុន J.League Cup កាលពីរដូវកាល ២០១១-១២ ផងដែរ..។ គួរឱ្យដឹងផងដែរថា កាលនៅជាកីទ្បាករ លោក Jorginho គឺជាសមាជិកម្នាក់ក្នុងការរួមចំណែកជួយក្រុមជម្រើសជាតិប្រេស៊ីលលើកពាន​ World Cup ឆ្នាំ ១៩៩៤...៕