គ្រូវៀតណាម ត្រូវបានបណ្តេញចេញពីតំណែងភ្លាមៗ បន្ទាប់ពីដឹកនាំក្រុមចាញ់ឥណ្ឌូនេស៊ី
សហព័ន្ធកីទ្បាបាល់ទាត់វៀតណាម បានបណ្តេញលោក ???????????????????????????????? ???????????????????????????????????? ចេញពីតំណែងគ្រូបង្វឹកភ្លាមៗ បន្ទាប់ពីចាញ់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងដីខ្លួនឯង ដោយលទ្ធផល ០-៣ នៅក្នុងការប្រកួតជម្រុះ FIFA World Cup ឆ្នាំ ២០២៦ ជុំទី ២ តំបន់អាស៊ី..។
ក្រុមមានរហស្សនាម អ្នកចម្បាំងផ្កាយមាស (Golden Star Warriors) ក្រោមការដឹកនាំរបស់បុរសសញ្ជាតិបារាំងវ័យ ៦៩ ឆ្នាំខាងលើនេះ មិនសូវទទួលបានផលវិជ្ជមានទ្បើយដោយប្រកួត ១៤ ដង ឈ្នះតែ ៤ ប្រកួតប៉ុណ្ណោះ។ ជាហេតុធ្វើឱ្យកៅអីរបស់លោកបាត់បង់តំណែងភ្លាមៗតែម្តង។ លោក ???????????????????????????????? ???????????????????????????????????? ក៏បានក្លាយជាគ្រូបង្វឹកដែលមានអត្រាចាញ់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រគ្រូបង្វឹកនៃក្រុមជម្រើសជាតិវៀតណាម ផងដែរ..។
យ៉ាងណា ក្រោយពីបណ្តេញលោក ???????????????????????????????? ???????????????????????????????????? ចេញពីតំណែងគ្រូបង្វឹក VFF ត្រូវបន្តបើកប្រាក់ខែដល់លោកចំនួន ៣ ខែទៀត ពោលគឺពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២៤ ខណៈដែលប្រាក់ខែលោកគឺ ៦ ម៉ឺនដុល្លារអាម៉េរិកក្នុងខែ..។ គួរឱ្យដឹងថា រយៈពេលជាង ១ឆ្នាំ លោកដឹកនាំក្រុមជម្រើសជាតិវៀតណាម និង ???????????? វៀតណាម ទទួលសមិទ្ធផលដ៏ល្អបំផុតគឺបានមេដាយសំរឹទ្ធ នៅស៊ីហ្គេមឆ្នាំ ២០២៣ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ..៕