តុលាការបើកសវនាការកាត់ទោសអតីតគ្រូបង្វឹកចិន

Mar 28, 2024 - 21:10
Mar 28, 2024 - 23:04
 13
ចែករំលែកទៅកាន់

អតីតគ្រូបង្វឹកជម្រើសជាតិចិន និងជាអតីតខ្សែបម្រើក្រុម Everton លោក Li Tie ត្រូវបានកាត់ទោសកាលពីថ្ងៃព្រហស្បតិ៍ ពីបទចោទប្រកាន់ស៊ីសំណូក ដែលជាផ្នែកមួយនៃការបង្រ្កាបយ៉ាងទ្រង់ទ្រាយធំលើអំពើពុករលួយក្នុងវិស័យបាល់ទាត់នៅក្នុងប្រទេស។

អតីតចៅហ្វាយនាយរបស់លោក Li Tie ដែលជាប្រធានសមាគមបាល់ទាត់ចិនលោក Chen Xuyuan ត្រូវបានកាត់ទោសជាប់គុកមួយជីវិតនៅសប្តាហ៍នេះ ពីបទទទួលសំណូកចំនួន ១១លានដុល្លារអាមេរិក។ ប្រព័ន្ធច្បាប់របស់ចិនត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច ហើយតុលាការមានអត្រាផ្តន្ទាទោសជិត ១០០ ភាគរយនៅក្នុងសំណុំរឿងព្រហ្មទណ្ឌ។ អ្នកកាសែតក្នុងស្រុកបានប្រមូលផ្តុំគ្នានៅមុខតុលាការក្នុងខេត្ត Hubei ជាកន្លែងដែលសំណុំរឿងរបស់ Li អាយុ ៤៦ ឆ្នាំនឹងត្រូវបើកសវនាការ។ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា Li ដែលជាគ្រូបង្វឹករបស់ប្រទេសចិនចាប់ពីខែមករាឆ្នាំ ២០២០ រហូតដល់ខែធ្នូ ឆ្នាំ២០២១ ត្រូវបានចោទប្រកាន់ពីបទផ្តល់ និងទទួលសំណូក។

Li ដែលបានលេងនៅ Premier League ៣៤ ដងនៅចន្លោះឆ្នាំ ២០០២ និង ២០០៤ បានបង្ហាញនៅក្នុងភាពយន្តឯកសារដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CCTV កាលពីខែមករាអំពីអំពើពុករលួយរីករាលដាលនៅក្នុងបាល់ទាត់របស់ប្រទេសចិន។ នៅក្នុងកម្មវិធីនោះលោក Li បាននិយាយថាគាត់បានចំណាយលុយជាង ៤២១០០០ ដុល្លារអាមេរិក ដើម្បីទទួលបានតំណែងគ្រូបង្វឹក និងកែប្រែលទ្ធផលប្រកួតនៅពេលគាត់ជាគ្រូបង្វឹកក្លឹបនៅលីគកំពូលរបស់ចិន។

លោកបាននិយាយថា ខ្ញុំ​សុំទោស​។ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់។ ខ្ញុំ​គួរ​តែ​រក្សា​ក្បាល​ដល់​ដី ហើយ​ដើរ​តាម​ផ្លូវ​ត្រូវ»លោក​បាន​បន្ថែម​ថា​៖ «​មាន​រឿង​មួយ​ចំនួន​ដែល​នៅ​ពេល​នោះ​ជា​ទម្លាប់​ទូទៅ​ក្នុង​កីឡា​បាល់ទាត់។ Li បានលេងជិត ១០០ ប្រកួតសម្រាប់ប្រទេសចិន..៕

ប្រភព៖ AFP