ចប់ហើយ! Sam Johnstone មិនអាចជួយអង់គ្លេសលេង Euro ឆ្នាំ ២០២៤ ទេ

Mar 28, 2024 - 22:25
 14
ចែករំលែកទៅកាន់

អ្នកចាំទី Sam Johnstone នឹងអវត្តមានពីទីលានរហូតដល់ចប់រដូវកាលនេះ ជាមួយក្លិប Crystal Palace ក៏ដូចជាក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួត​ Euro ឆ្នាំ ២០២៤ នារដូវក្តៅ ខាងមុខនេះ បន្ទាប់ពីវះកាត់កែងដៃ..។

អ្នកចាំទីសញ្ជាតិអង៉គ្លេសវ័យ ៣១ ឆ្នាំខាងលើនេះ ត្រូវបានបញ្ជូនទៅជួបគ្រូពេទ្យជំនាញបន្ទាប់ពីដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសកាលពីថ្ងៃអាទិត្យ។  Sam Johnstone លេងឱ្យក្រុមជម្រើសជាតិ ៤ ដង ហើយត្រូវបានគេរំពឹងថានឹងក្លាយជាដៃទី ១ បន្ទាប់ពី Jordan Pickford នៅក្នុងព្រឹត្តិការណ៍  Euro ឆ្នាំ ២០២៤ នៅ​ប្រទេស​អាល្លឺម៉ង់។ 

Johnstone បានបង្ហាញខ្លួនចំនួន ២៣ លើកសម្រាប់ Palace នៅរដូវកាលនេះ។ Palace ឈរនៅលេខរៀងទី ១៤ ក្នុង Premier League ហើយត្រូវប៉ះ Nottingham Forest នៅ City Ground នៅថ្ងៃសៅរ៍នេះផងដែរ៕