អាជ្ញាធរប្រេស៊ីលហាម Neymar មិនឱ្យបើកបរឧទ្ធម្ភាគចក្រ

Mar 29, 2024 - 16:50
 42
ចែករំលែកទៅកាន់

អាជ្ញាធរអាកាសចរប្រេស៊ីលបានហាមឃាត់ NEYMAR មិនអោយបើកបរឧទ្ធម្ភាគចក្រតម្លៃជាង ១២ លានដុល្លារ របស់គាត់ទេ ដោយសារវិញ្ញាបនបត្រផ្ទៀងផ្ទាត់សុវត្ថិភាពអាកាស (CVA) របស់យន្តហោះបានផុតកំណត់ហើយ..។

អាជ្ញាធរប្រេស៊ីលបានបន្តថា Neymar នឹងមិនអាចប្រើប្រាស់ឧទ្ធម្ភាគចក្របានរហូតដល់វិញ្ញាបនបត្រត្រូវបានបន្ត ខណៈ CVA ត្រូវផុតកំណត់រៀងរាល់បីឆ្នាំម្តង។ ឧទ្ធម្ភាគចក្រកំពុងត្រូវបានរក្សាទុកក្នុងប្រទេសប្រេស៊ីល ប៉ុន្តែធ្លាប់បានប្រើប្រាស់ដោយ Neymar នៅទីក្រុងប៉ារីស ខណៈដែលគាត់លេងឱ្យ Paris Saint-Germain

តារាបាល់ទាត់ឆ្នើមរូបនេះធ្លាប់មានឧទ្ធម្ភាគចក្រពីរគ្រឿងផ្សេងទៀតរួមមាន Cessna C ដែលអាចផ្ទុកមនុស្សបានដល់ទៅ ១២ នាក់។ Neymar មានទ្រព្យសម្បត្តិសរុបប្រហែល៣១៦លានដុល្លារ បន្ទាប់ពីគាត់បានចុះហត្ថលេខាជាមួយក្លឹបបាល់ទាត់អារ៉ាប៊ីសាអូឌីត Al-Hilal កាលពីរដូវក្តៅមុន។

ទន្ទឹមនឹងកិច្ចសន្យាដែលមានតម្លៃខ្លួនជាង៣លានដុល្លារក្នុងមួយសប្តាហ៍ Neymar ត្រូវបានគេផ្តល់ឱ្យរថយន្តចំនួន ៨គ្រឿង រួមមាន Bentley Continental GP, Aston Martin DBX និង Lamborghini Huracan

ប្រភព៖ The Sun