តើប្រទេសណាលើកពាន Euro មុនគេ និងច្រើនជាងគេ?

Mar 30, 2024 - 17:07
 54
ចែករំលែកទៅកាន់

ពានរង្វាន់ Euro ត្រូវបានបង្កើតឡើងតាំងពីឆ្នំា ១៩៥៨ គិតមកទល់ពេលនេះវាមានអាយុកាល៦៦ឆ្នាំ ហើយ។ ពាននេះត្រូវបានរៀបចំរៀងរាល់៤ឆ្នាំម្តងដូចទៅនឹង World Cup ផងដែរ។  ប្រទេសបារាំងទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះមុនគេតែមិនបានលើកពានក្នុងដីរបស់ខ្លួននោះទេ។

តើប្រទេសណាលើកពានមុនគេ?

ប្រទេសដែលលើកពានរង្វាន់ Euro មុនគេគឺរុស្ស៊ីដែលពេលនោះមានឈ្មោះថាសហភាពសូវៀត..។ ប្រទេសនេះបានយកឈ្នះ ប្រទេសយូហ្គោស្លាវី (Yogoslavia) ដោយលទ្ធផល២-១ ក្នុងម៉ោងបន្ថែម។  ការប្រកួតដណ្តើមពានរង្វាន់ដំបូងនេះមានតែ៤ប្រទេសប៉ុណ្ណោះចូលរួម ដែលក្នុងនោះមាន ឆែក សហភាពសូវៀត(រុស្ស៊ី) យូហ្គោស្លាវី និងម្ចាស់ផ្ទះបារាំង។

ប្រទេសលើកពានច្រើនជាងគេ

ប្រទេសអាល្លឺម៉ង់ធ្លាប់បង្ហាញវត្តមានបាន ១៣ដង..។ លើកដំបូងក្នុងឆ្នាំ ១៩៧២ ប្រទេសនេះធ្លាប់លើកពាន Euro ចំនួន៣ដង និងរងជើងឯក ៣ ដងដែរ ឈរលំដាប់កំពូលតារាង។ អាល្លឺម៉ង់ឈ្នះជើងឯកនៅក្នុងឆ្នាំ ១៩៧២,១៩៨០,​ ១៩៩៦ និងរងជើងឯក ១៩៧៦, ១៩៩២ ,២០០៨។

ប្រទេសអេស្ប៉ាញឈរលំដាប់លេខ២ ធ្លាប់ជាប់ជើងឯក៣ដងដែរ(១៩៦៤, ២០០៨ ,២០១២)និងរងជើងឯកតែម្តងគត់(១៩៨៤)។

ប្រទេសអ៊ីតាលី ធ្លាប់លើក២ (១៩៦៨-២០២០)និងរងជើងឯក២ដង (២០០០-២០១២)។ប្រទេសបារាំងលើក២ដដែរ(១៩៨៤-២០០០)និងរងជើងឯកម្តង(២០១៦)។ ក្រៅពីនេះប្រទេសដែលធ្លាប់លើកពានយូរ៉ូម្តងរួមមានៈ រុស្ស៊ី (១៩៦០) ឆែក (១៩៧៦) ព័រទុយហ្គាល់ (២០១៦)ហូឡង់ (១៩៨៨) ដាណឺម៉ាក (១៩៩២) និងគ្រិក (២០០៤) ៕