តើកីឡាកររូបណាចូលសមរភូមិ Champion League ក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ?

Apr 2, 2024 - 01:26
 16
ចែករំលែកទៅកាន់

គិតមកត្រឹមថ្ងៃទី១៣​ ខែមីនា ឆ្នាំ២០២៤ ខ្សែប្រយុទ្ធ Youssoufa Moukoko កំពុងកាន់កាប់កំណត់ត្រាថ្មីជាកីឡាករដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ UEFA Champion League..។ បច្ចុប្បន្នកំពុងលេងអោយក្លឹបបាល់ទាត់អាល្លឺម៉ង់ Dortmund..Moukoko កើតនៅថ្ងៃទី ២០ វិច្ឆិកា ២០០៤ នៅក្នុងប្រទេសកាមេរ៉ូន ប៉ុន្តែធំធាត់នៅក្នុងប្រទេសអាល្លឺម៉ង់។  គាត់លេងឱ្យក្រុមជម្រើសជាតិអាល្លឺម៉ង់។ គាត់ត្រូវបានគេស្គាល់ដោយសារសមត្ថភាពស៊ុតបញ្ចូលទីរបស់គាត់នៅកម្រិតអាយុ១៣ឆ្នាំ។

ភាពរីកចម្រើនរបស់គាត់ គឺពេលលេងជាមួយឈុតយុវជនអាយុក្រោម១៣ឆ្នាំ St Pauli ដែលពេលនោះគាត់មានអាយុទើបតែ១០ ឆ្នាំប៉ុណ្ណោះ។ គាត់បានចូលរួមជាមួយ Dortmund ក្នុងឆ្នាំ ២០១៦ហើយលេងឱ្យក្លឹប U-17 ក្នុងវ័យ១៣ ឆ្នាំ និងមួយឆ្នាំក្រោយមកលេងអោយ U-19 ។ នៅខែមករាឆ្នាំ ២០២០ នៅពេលដែលគាត់មានអាយុ១៥ ឆ្នាំគាត់បានហ្វឹកហាត់ជាមួយក្រុមឈុតធំរបស់ Dortmund ហើយនៅថ្ងៃទី ២១ ខែវិច្ឆិកា មួយថ្ងៃបន្ទាប់ពីខួបកំណើត១៦ឆ្នាំ របស់គាត់ Moukoko បានក្លាយជាកីឡាករក្មេងជាងគេនៅ Bundesliga ក្នុងនាមជាកីឡាករបម្រុងប្រកួតទល់នឹង Hertha ហើយមួយសប្តាហ៍ក្រោយមក គាត់បានអង្គុយលើកៅអីសម្រាប់ការប្រកួត Champions League ពីរប្រកួតដែលជាការបង្ហាញខ្លួនជាលើកដំបូងនៅអឺរ៉ុប។ការបង្ហាញខ្លួនដំបូងគាត់មានអាយុ១៦ឆ្នាំ និង ១៨ថ្ងៃ ប្រកួតឈ្នះZenit ២-១ កាលពីថ្ងៃទី៨ធ្នូ ២០២០។

ចំណែកឯកីឡាករវ័យក្មេងទី២ បានទៅលើកីឡាករអេស្ប៉ាញ Lamine Yamal ក្លឹប Barcelona បង្ហាញវត្តមាន UEFA Champion Leagueលើកដំបូងនៅថ្ងៃទី ១៩ កញ្ញា ២០២៣ក្នុងវ័យ ១៦ឆ្នាំ ៦៨ថ្ងៃ។ ប្រកួតថ្ងៃដំបូងជួយ Barcelona ឈ្នះ Antwerp ៥-០ កាលពីថ្ងៃទី ១៦កញ្ញា ឆ្នាំ២០២៣ ខណៈចំណាត់ថ្នាក់ទី៣ បានទៅលើកីឡាករនីហ្សេរីយ៉ា Babayaro វ័យ១៦ឆ្នាំ៨៦ថ្ងៃ។វត្តមានដំបូងUEFA Champion League នៅថ្ងៃទី ២៣ វិច្ឆិកា ១៩៩៤ ពេលក្លឹប Anderlecht ប៉ះជាមួយ Steaua ក្នុងលទ្ធផល ស្មើ ១-១ ។បច្ចុប្បន្នកំពុងបន្តអាជីពនៅទឹកដីអាមេរិកជាមួយក្លឹប LA Galaxy