តុលាការកាត់ទោស Boateng ចំថ្ងៃបើកឆាក Euro
ការកាត់ទោសឡើងវិញរបស់ Jerome Boateng លើសំណុំរឿងចោទប្រកាន់ពីបទវាយដំអតីតមិត្តស្រីនឹងចាប់ផ្តើមនៅថ្ងៃបើកឆាកនៃការប្រកួតជើងឯកអឺរ៉ុបរដូវក្តៅនេះនៅប្រទេសអាល្លឺម៉ង់។
អតីតខ្សែការពារអាល្លឺម៉ង់ដែលបានឈ្នះពាន World Cup ឆ្នាំ ២០២៤ នឹងត្រូវចូលតុលាការក្រុង Munich នៅថ្ងៃទី១៤ ខែមិថុនា ដែលជាថ្ងៃក្រុមជម្រើសជាតិអាល្លឺម៉ង់ប្រកួតជាមួយស្កុតឡែននៅពហុកីឡដ្ឋាន Allianz Arena..។ នេះគឺជាកាលបរិច្ឆេទលើកដំបូងក្នុងចំណោម ៦ របស់តុលាការ ដែលបានកំណត់សម្រាប់សវនាការរបស់ Boateng ជាមួយនឹងសាលក្រមចុងក្រោយកំណត់នៅថ្ងៃទី១៩ ខែកក្កដា។
គាត់បានជៀសផុតពីការជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំដោយការបង់ប្រាក់ពិន័យជាប្រាក់ចំនួន១,៨លានដុល្លារ បន្ទាប់ពីត្រូវបានរកឃើញថាមានពិរុទ្ធពីបទខាំ ស្ដោះទឹកមាត់ និងដាល់ Senler អំឡុងពេលវិស្សមកាលនៅកោះការ៉ាប៊ីនក្នុងឆ្នាំ ២០១៨។
Boateng ដែលឥឡូវនេះលេងឱ្យក្លឹបអ៊ីតាលី Salernitana នឹងឃើញករណីនេះត្រូវបានគេបើកសវនាការម្តងទៀតក្នុងរយៈពេលប្រាំមួយខែនៅក្នុងខែមិថុនា និងខែកក្កដា។