មិនធម្មតាមែន! LIFE FC នាំយកគ្រូកាន់អាជ្ញាប័ណ្ឌ Pro មកដឹកនាំក្រុមនៅលីគកំពូលកម្ពុជា នារដូវកាលក្រោយ

Apr 4, 2024 - 21:40
Apr 4, 2024 - 21:40
 13
ចែករំលែកទៅកាន់

លោក ប្រាក់ សុវណ្ណារ៉ា ត្រូវបានក្លិប Life FC បានតែងតាំងជាគ្រូបង្វឹក និងអ្នកមើលការខុសត្រូវលើការអភិវឌ្ឍន៍បច្ចេកទេសរបស់ក្រុមជាផ្លូវការ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤..។

ក្រុមដែលមានមូលដ្ឋានខេត្តព្រះសីហនុនេះទើបតែឈ្នះជើងឯកលីគ ២ កម្ពុជា កាលពីប៉ុន្មានថ្ងៃមុន កំពុងតែរៀបចំក្រុម ដើម្បីទ្បើងមកលីគកំពូលកម្ពុជា នារដូវកាលក្រោយ ជាហេតុធ្វើឱ្យពួកគេសម្រេចចិត្តតែងតាំងលោក ប្រាក់ សុវណ្ណារ៉ា..។ បុរសសញ្ជាតិខ្មែរវ័យ ៥១ ឆ្នាំខាងលើនេះ លោកគឺជាគ្រូបង្វឹកដែលកាន់អាជ្ញាប័ណ្ឌខ្ពស់ជាងគេនៅកម្ពុជា គឺ Pro-License..។ លោកក៏ត្រូវបានគេចាត់ទុកថាជាគ្រូបង្វឹកដ៏ជោគជ័យមួយរូបនៅកម្ពុជាផងដែរ។

ជាពិសេស អំទ្បុងពេល លោកដឹកនាំក្រុមបឹងកេត បានឈ្នះជើងឯកលីគកំពូលកម្ពុជា​ ចំនួន ២ រដូវកាលជាប់ៗគ្នា ( ២០១៥-១៦ និង ២០១៦-១៧) និង Cambodia All Star ឈ្នះក្រុមជើងខ្លាំងមកប្រទេសថៃ Muangthong United ៤-៣ និង Burriram United ដោយបាល់កាត់សេចក្តី ១១ ម៉ែត្រ ៤-៣ (ស្មើគ្នា ២-២) ក្នុងពានរង្វាន់មិត្តភាពអន្តរជាតិសប្បុរធម៌នៅឆ្នាំ ២០១៦..។  លោក ប្រាក់ សុវណ្ណារ៉ា ក៏ធ្លាប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជា ២ លើកនៅឆ្នាំ​ (២០០៨-០៩ និង ២០១៧-១៨) រួមទាំងក្រុមព្រះខ័នរាជស្វាយរៀង, Nagacope , គិរីវង់សុខសែនជ័យ និងអគ្គស្នងការនរគបាលជាតិ ផងដែរ..៕