កីឡាករចាំទីល្អបំផុតនៅ Premier League ជានរណា?
កីឡាករអន្តរជាតិប្រេស៊ីល Alisson ដែលកំពុងលេងឱ្យក្លឹប Liverpool គឺជាអ្នកចាំទីល្អបំផុតនៅក្នុង Premier League ក្នុងចំណោមកីឡាករចាំទីល្អៗចំនួន ១០ រូបផ្សេងទៀត..។ បន្ទាប់ពីចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ២០១៨ លោក Jurgen Klopp បានចុះហត្ថលេខានាំយក Alisson មកពហុកីឡដ្ឋានInfield ដើម្បីជួយក្លឹបឆ្ពោះទៅរកជោគជ័យហើយទីបំផុតគាត់ធ្វើបានយ៉ាងពិតប្រាកដមែនដោយឈ្នះ Champions League ក្នុងឆ្នាំ ២០១៩ និង Premier League នៅឆ្នាំ ២០២០..។
Alisson បានផ្តល់នូវវត្តមានដ៏ស្ងប់ស្ងាត់នៅពហុកីឡដ្ឋាន Anfield ហើយបានពង្រឹងជំហររបស់គាត់មិនត្រឹមតែជាអ្នកចាំទីល្អបំផុតនៅក្នុង Premier League ប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏ត្រូវបានគេចាត់ទុកថាជាកីឡាករចាំទីល្អបំផុតនៅក្នុងពិភពបាល់ទាត់ផងដែរ..។
ក្នុងរដូវកាល Premier League ២០២៣-២៤ គាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយ Liverpool អោយឈ្នះពានអង់គ្លេសLeagueCup ក្រោយពីយកឈ្នះChelsea ដោយលទ្ធផល១-០ហើយអីឡូវនេះកំពុងជួយLiverpool ឈរកំពូលតារាងផងដែរ។
ចំណែកឯកីឡាករចាំទីចំណាត់ថ្នាក់ទី២បានទៅលើកីឡាករ Ederson (Manchester City) លេខ៣ កីឡាករ Guglielmo Vicario (Tottenham) លេខ៤ កីឡាករ Emiliano Martinez (Aston Villa ) លេខ៥ កីឡាករ David Raya (Arsenal) លេខ៦ កីឡាករ Andre Onana (Manchester United) លេខ៧ កីឡាករ Nick Pope (Newcastle ) លេខ៨ កីឡាករ Jose Sa (Wolves) លេខ៩ កីឡាករ Bernd Leno (Fulham) និងលេខ១០ កីឡាករ Jordan Pickford (Everton)។
គួររំឮកថាដើម្បីវាយតម្លៃកីឡាករចាំទីល្អបំផុតគេត្រូវផ្អែកទៅលើលក្ខខណ្ឌ ធំៗចំនួន៤គឺៈ
១-Clean Sheets - ចំនួនរក្សាគ្រាប់បាល់មិនអោយចូលទី (Clean Sheets) គឺជាសូចនាករដ៏រឹងមាំនៃការវាយតម្លៃប៉ុន្តែវាជាការសំខាន់ក្នុងការចងចាំថាក្រុមមួយចំនួនមានប្រព័ន្ធការពារខ្លាំងជាងក្រុមផ្សេងទៀត។
២-សារៈសំខាន់ចំពោះក្លឹប
ប្រសិនបើពួកគេធ្វើការសង្គ្រោះបាល់លំដាប់ថ្នាក់ពិភពលោក និងជួយក្រុមរបស់ពួកគេជារៀងរាល់នាទី ពួកគេនឹងជាប់ចំណាត់ថ្នាក់ខ្ពស់ ទោះបីជាពួកគេមិនមែនមកពីក្លឹបល្អបំផុតក៏ដោយ។
៣-ការចូលរួមចំណែក
ការចូលរួមចំណែកគឺជាផ្នែកនៃបាល់ទាត់សម័យទំនើប អ្នកចាំទីត្រូវតែមានសមត្ថភាពចាប់ផ្តើមការវាយប្រហារដោយភាពជាក់លាក់ដោយការបញ្ជូនបាល់ចូលទៅក្នុងតំបន់គ្រោះថ្នាក់។
៤-ការបញ្ឈប់ការស៊ុតបាល់ក្នុងនាមជាអ្នកចាំទី ពួកគេត្រូវតែមានសមត្ថភាពក្នុងការសង្គ្រោះបាល់អោយបានល្អជាប្រចាំ ជាពិសេសនៅក្នុងលីកដែលខ្លាំងបំផុតក្នុងពិភពលោក៕
ប្រភព៖ Givemesport.com