Pep Guardiola វាយបកទៅលោក Roy Keane

Apr 4, 2024 - 23:19
 2
ចែករំលែកទៅកាន់

លោក Pep Guardiola មិនអាចនៅស្ងៀមឈរអោបដៃមើលលោក Roy Keane ចោទប្រកាន់មិនសមហេតុផលមកលើកីឡាករសំណព្វចិត្ត Erling Haalandរបស់គាត់បានទេ ផ្ទុយទៅវិញលោកបានវាយបកយ៉ាងចាស់ដៃ..។ លោក Pep Guardiola បាននិយាយការពារ Haaland ថា៖ យើងមិនត្រូវស្តីបន្ទោសចំពោះការបរាជ័យក្នុងការរកគ្រាប់បាល់មិនបាននៅពេលប្រកួតជាមួយក្រុម Arsenal ទេ.. ខ្ញុំមិនយល់ស្របជាមួយKaneទេ។ មិនយល់ស្របដាច់ខាត..ប្រសិនបើវិញ ខ្ញុំនិយាយថាគាត់ជាអ្នកគ្រប់គ្រងសម្រាប់លីកទីពីរ ឬទីបី។ ខ្ញុំមិនគិតដូចគាត់ទេ..។ លោកបន្តថា៖ Haaland ជាខ្សែប្រយុទ្ធល្អបំផុតក្នុងពិភពលោក ហើយគាត់បានជួយយើងឱ្យឈ្នះអ្វីដែលយើងបានឈ្នះកាលពីរដូវកាលមុន។មូលហេតុដែលយើងមិនបង្កើតឱកាសច្រើនមិនមែនមកពីគាត់ទេ..។

ប្រតិកម្មតបរបស់លោក Pep បានផ្ទុះឡើងបន្ទាប់អតីតកីឡាករឆ្នើមលោក ​Roy Keane បាន​ចាត់ទុកខ្សែប្រយុទ្ធលំដាប់ពិភពលោក  Haaland ស្ទើរតែ​ដូច​កីឡាករ​ក្នុង​ក្រុម League Two នៅ​ពេល​ដែល Manchester City ស្មើ​ជាមួយ Arsenal កាល​ពី​ចុង​សប្តាហ៍​មុន។ Haaland បានព្យាយាមបញ្ចេញឱកាសមាសដើម្បីឈ្នះការប្រកួតនៅនាទីចុងក្រោយ ប៉ុន្តែនៅតែធ្វើមិនបានបើទោះជាគាត់ធ្លាប់ស៊ុតបញ្ចូលទីកំណត់ត្រាចំនួន៥២សម្រាប់ក្រុម City កាលពីរដូវកាលមុនដែលធ្វើឲ្យពួកគេឱ្យទទួលបានពានរង្វាន់៣ ជាប្រវត្តិសាស្ត្រ៕

ប្រភព៖ The Sun