រន្ធត់ណាស់! Luke Fleurs ត្រូវបានបាញ់ស.ម្លាប់ ក្នុងហេតុការណ៍ប្លន់រថយន្ត

Apr 5, 2024 - 16:21
Apr 5, 2024 - 16:24
 7
ចែករំលែកទៅកាន់

កីឡាករបាល់ទាត់របស់អាហ្វ្រិកខាងត្បូង Luke Fleurs ត្រូវបានបាញ់សម្លាប់ ក្នុងហេតុការណ៍ប្លន់រថយន្ត នៅឯស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងក្នុងទីក្រុង Johannesburg របស់អាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ..។ 

កីឡាករវ័យ ២៤ ឆ្នាំខាងលើនេះដែលបានកំពុងលេងឱ្យក្លិបអាហ្វ្រិកខាងត្បូង Kaizer Chiefs ត្រូវបានបាញ់ដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ ដោយបានប្រាប់ឱ្យលោកចេញពីរថយន្ត។ អ្នកនាំពាក្យប៉ូលិសខេត្ត Gauteng បានប្រាប់ថា៖ «ជនសង្ស័យបានភ្ជង់កាំភ្លើង និងទាញគាត់ចេញពីរថយន្ត ក្រោយមកបានបាញ់គាត់តែម្តង»។ 

​ខ្សែការពារ Fleurs ជាអតីតកីឡាករក្នុងឈុតអាយុក្រោម ២៣ ឆ្នាំ បានលេងឱ្យអាហ្វ្រិកខាងត្បូងនៅព្រឹត្តិការណ៍ Tokyo Olympics ក្នុងឆ្នាំ២០២១ ហើយរូបគេក៏មិនធ្លាប់លេងឱ្យក្រុមជម្រើសជាតិឈុតធំនោះដែរ ប៉ុន្តែត្រូវបានគេរាយការណ៍ថាជិតនឹងបង្ហាញខ្លួនជាលើកដំបូងផងដែរ។  គួរបញ្ជាក់ថា ក្លិប Kaizer Chiefs គឺជាក្រុមដែលមានប្រជាប្រិយភាពបំផុតនៅអាហ្វ្រិកខាងត្បូង និងធ្លាប់លើកពានរង្វាន់ក្នុងស្រុក ចំនួន ១២ លើកបានចាត់ទុកការស្លាប់របស់​ Luke Fleurs គឺជា «រឿងសោកនាដកម្ម»។

ប្រភព៖ BBC