មិនមែន Ronaldo និង Messi តើកីឡាកររូបណាស៊ុតបញ្ចូលទីលឿន​បំផុត​នៅ UCL

Apr 5, 2024 - 21:01
 3
ចែករំលែកទៅកាន់

គិតមកត្រឹមការប្រកួត UEFA Champions League លើកទី៦៩នេះ អតីតខ្សែប្រយុទ្ធរបស់ក្លិប​ Bayern Munich គឺ Roy Makaay នៅតែកាន់កាប់កំណត់ត្រាជាកីឡាករដែលស៊ុតបញ្ចូលទីលឿនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រUEFA Champion League..

កីឡាករសញ្ជាតិហូឡង់ បានប្រើប្រាស់ពេលវេលាត្រឹមតែ ១០,១២ វិនាទី ស៊ុតបញ្ចូលទីជួយឱ្យក្រុមBayern នាំមុខ Real Madrid - ក្នុងការប្រកួតវគ្គ ១៦ ក្រុមជើងទី ២ កាលពីឆ្នាំ ២០០៦-០៧..។ បន្ទាប់ពីការទាត់បាល់ចេញពីជើងរបស់កីឡាករក្លិប Real Madrid បញ្ជូនទៅមិត្តរួមក្រុម Roberto Carlos ប៉ុន្តែគាត់ទប់បាល់មិនបានល្អធ្វើឱ្យខ្សែបម្រើ Hasan Salihamidzic របស់Bayern មានឱកាស។ ខ្សែបម្រើរូបនេះបានបញ្ជូនបាល់កាត់យ៉ាងលឿនទៅឲ្យ Makaay ស៊ុតបញ្ចូលទី..។

ចំណែកឯគ្រាប់បាល់លឿនបំផុតទីពីរនៅ UCL បានទៅលើកីឡាករខ្សែប្រយុទ្ធ Jonas របស់ក្លិប Valencia នៅពេលប្រកួតជាមួយ  Leverkusen ក្នុងយុទ្ធនាការ ឆ្នាំ ២០១១-១២។ កីឡាករប្រេស៊ីលស៊ុតបញ្ចូលទីក្នុងរយៈពេលត្រឹមតែ១០,៩៦ វិនាទី ខ្សែបម្រើប្រេស៊ីល Gilberto Silva ក្លិប Arsenal ឈរចំណាត់ថ្នាក់ទី៣ស៊ុតបញ្ចូលទីបានមួយគ្រាប់ក្នុង រយៈពេល ២០,០៧ វិនាទីទល់នឹង PSV ក្នុងឆ្នាំ២០០២-០៣៕

ប្រភព៖ UCL