Chelsea ឈរលេខ ២ នៅក្នុងលីគកំពូលទាំង ៥ របស់អឺរ៉ុប

Apr 5, 2024 - 21:12
 0
ចែករំលែកទៅកាន់

យោងតាមគេហទំព័រ The mirror ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី០៥ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា Chelsea គឺជាក្លិបដែលមានកីឡាករក្មេងជាងគេទីពីរក្នុងចំណោមលីគកំពូលទាំង ៥ របស់អឺរ៉ុប។ ចំណែកឯក្រុមដែលមានកីឡាកក្មេងជាងគេបំផុតគឺបានទៅលើក្លិបបាល់ទាត់បារាំង Toulouse ដែលមានអាយុជាមធ្យម ២៣,៦ឆ្នាំ។

កីឡាករនៅក្នុងក្រុមតោខៀវមានអាយុជាមធ្យម ២៣,៧ឆ្នាំ បន្ទាប់ពីកីឡាករ Kalidou Koulibaly អាយុ ៣២ ឆ្នាំ Edouard Mendy អាយុ ៣២ឆ្នាំ N'Golo Kante អាយុ៣៣ ឆ្នាំ Cesar Azpilicueta អាយុ ៣៤ ឆ្នាំ និង Pierre-Emerick Aubameyang អាយុ ៣៤ ឆ្នាំ បានចាកចេញសម្រាប់រដូវកាលដំបូងរបស់ Mauricio Pochettino ដែលទទួលបន្ទុកដឹកនាំក្រុមតោខៀវ។

ផ្ទុយទៅវិញក្លិបនេះបាននាំចូលកីឡាករដែលមានអាយុ ២១ ឆ្នាំឬក្រោម ដូចជាកីឡាករ Deivid Washington, Romeo Lavia, Lesley Ugochukwu និង Cole Palmer ដែលមានអាយុមធ្យម ២០,៥ ឆ្នាំ។ ការចុះហត្ថលេខាលើកីឡាករវ័យក្មេងគឺជាអាទិភាពច្បាស់លាស់សម្រាប់ម្ចាស់ក្លិប លោក Todd Boehly និង Clearlake Capital ដែលបានចំណាយលុយជាង ១ ពាន់លានដុល្លារ។

បច្ចុប្បន្ន Chelsea មានកីឡាករតែពីរនាក់ប៉ុណ្ណោះដែលមានអាយុលើសពី ៣០ ឆ្នាំនៅក្នុងក្រុមរបស់ពួកគេគឺ Thiago Silva, Marcus Bettinelli,  Ben Chilwell និង Raheem Sterling ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​​កីឡាករ​អាយុ ២៧ ឆ្នាំ៕