តារាឆ្នើម Real Madrid ចង់បានប្រពន្ធមិនទាន់គ្រប់អាយុ

Apr 5, 2024 - 21:41
 598
ចែករំលែកទៅកាន់

តារាឆ្នើមរបស់ក្លិប Real Madrid កីឡាករ Endrick Felipe កំពុងធ្វើព្យុះធ្វើភ្លៀងទាំងក្នុង និងក្រៅទីលានប្រកួត។ បច្ចុប្បន្នគេកំពុងលេងឱ្យក្លិបបាល់ទាត់ប្រេស៊ីល Palmeiras បើទោះជា Real Madrid បានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែធ្នូ ២០២២ ក៏ដោយ។

ខ្សែប្រយុទ្ធប្រេស៊ីល គ្រោងនឹងផ្លាស់ទៅក្លិប Real Madrid នៅរដូវក្ដៅនេះ ប៉ុន្តែមុនទៅទីនោះយុវជនរូបនេះមានគម្រោងរៀបការជាមុនសិន។  យោងតាមសារព័ត៌មាន Extra បានឱ្យដឹងថា Endrick បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយមិត្តស្រីរបស់គាត់ឈ្មោះ Gabriely Miranda ដែលមានអាយុបងគាត់៣ ឆ្នាំ ខណៈដែលកីឡាកររូបនេះមិនទាន់គ្រប់អាយុ១៨ ឆ្នាំនៅឡើយទេ។

គូស្នេហ៍មួយគូនេះប្ដេជ្ញាធ្វើពិធីជាផ្លូវការមុនការផ្លាស់ប្តូរដ៏ធំរបស់ Endrick ទៅ Bernabeu ដែលនឹងត្រូវធ្វើឡើងនៅពាក់កណ្តាលខែកក្កដា។ Endrickនឹងមានអាយុ១៨ឆ្នាំ នៅខែកក្កដា ២០២៤។ បើទោះជាឪពុកម្តាយរបស់កីឡាករមិនប្រឆាំងនឹងទំនាក់ទំនងរបស់ពួកគេក៏ដោយ ប៉ុន្តែត្រូវបានមហាជនចាត់ទុកថាជាការសម្រេចចិត្តប្រញាប់ប្រញាល់ពេក ហើយចង់ឱ្យពួកគេរង់ចាំយូរបន្តិច ខណៈពេលនេះ Endrick គួរតែផ្តោតលើបាល់ទាត់ប្រសើរជាង៕