PL ពិចារណាលុបចោលច្បាប់កាត់ពិន្ទុ

Apr 5, 2024 - 21:54
Apr 5, 2024 - 21:55
 29
ចែករំលែកទៅកាន់

ក្របខណ្ឌលីគកំពូលអង់គ្លេស English Premier League កំពុងតែពិចារណាលុបចោលការកាត់ពិន្ទុ និងណែនាំឱ្យយកពន្ធពិសេស ជំនួសវិញ។ 

ក្លិបជាច្រើនជឿថាច្បាប់ នៃប្រាក់ចំណេញ និងនិរន្តរភាពមិនដំណើរការត្រឹមត្រូវទេ ហើយការកាត់ពិន្ទុពីក្លិប Everton និង Nottingham វានឹងមិនធ្វើឱ្យប្រសើរនោះទេ។ វាក៏មានការភ័យខ្លាចយ៉ាងខ្លាំងផងដែរដែលថា ច្បាប់បច្ចុប្បន្នរបស់ PSR វានឹងធ្វើឱ្យ Premier League ធ្លាក់ពីតំណែងពីលីកល្អបំផុតរបស់ពិភពលោក ព្រោះវានឹងមិនអាចមានលទ្ធភាពទិញកីឡាករល្អបំផុតនិងផ្តល់ប្រាក់ខែល្អបំផុតទៀតទេ។

ក្លិបអាចបោះឆ្នោតសម្រាប់ប្រព័ន្ធការដាក់ទណ្ឌកម្ម ថ្មីនៅក្នុងខែមិថុនា ខណៈដែលក្រុមកំពូលចំនួន ១៧ ត្រូវបានគេនិយាយថានឹងត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរ។ យើងទាំងអស់គ្នាដឹងថាក្រុមណានឹងរួចផុតពីការដាក់ទណ្ឌកម្មដំបូង៕