តើ​ក្រុម​ណា​ផ្តួល Liverpool​ ចុងក្រោយនៅ Anfield ?

Apr 5, 2024 - 22:11
 4
ចែករំលែកទៅកាន់

ក្លិបហង្សក្រហម​ Liverpool នៅតែរក្សាបានកំណត់ត្រាមិនចាញ់ដ៏អស្ចារ្យនៅកីឡដ្ឋាន Anfield ក្នុង​ការប្រកួត English Premier League រហូតមកដល់ពេលនេះ​មានចំនួន ២៨ ប្រកួត​ជាប់​គ្នា​ហើយ។ 

ជាការពិតណាស់ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ក្រុម Liverpool បានយកឈ្នះ Sheffield United ដោយលទ្ធផល -១ នៅឯកីទ្បដ្ឋាន Anfield ឡើងមកកំពូលតារាងនាំមុខគូប្រជែងកាំភ្លើងធំ Arsenal ២ ពិន្ទុ  និងក្រុមលេខ៣ Manchester City ៣ ពិន្ទុ។ ទោះជាយ៉ាងណាក្តី ក្រុមនេះក៏ធ្លាប់រងការបរាជ័យផងដែរកាលពីជិត ២ ឆ្នាំមុន។

តើក្រុមណាយកឈ្នះ Liverpool នៅឯកីឡដ្ឋាន Anfield ? វាស្ទើរតែមិនគួរឱ្យជឿទាល់តែសោះថាក្រុមមិនសូវល្បីមួយនេះមានសមត្ថភាពផ្តួលក្រុមរបស់លោក Klopp បាននៅឯ Anfield Leeds បានធ្វើឱ្យក្រុមហង្សក្រហមLiverpool ឈឺចាប់បំផុតកាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២២ នៅពេលដែលក្រុមរបស់ពួកគេបានយកឈ្នះម្ចាស់ផ្ទះដោយលទ្ធផល -១..។

Rodrigo Moreno ស៊ុតបញ្ចូលទីនាំមុខម្ចាស់ផ្ទះត្រឹមតែ ៤នាទីមុនពេល Mo Salah តាមស្មើវិញក្នុងរយៈពេលដប់នាទីក្រោយមក។ ចាប់ពីពេលនោះមកវាគឺជាការវាយលុកពីក្រុមរបស់លោក Klopp ដោយមានអ្នកចាំទី Illan Meslier របស់ក្រុម Leeds ធ្វើការសង្គ្រោះបាល់បានម្តងហើយម្តងទៀតដើម្បីរក្សាក្រុមរបស់គាត់ទទួលបានជ័យជម្នះ។ ការប្រកួតនៅថ្ងៃនោះ Liverpool បានសម្រាំងកីឡាករល្អៗទាំងអស់តែទីបំផុតនៅតែទៅមិនរួចដដែលហើយនេះគឺជាបរាជ័យក្នុងផ្ទះចុងក្រោយរបស់គេ៕

 ប្រភព៖ m.allfootballapp.