ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់! កូនប្រុស Messi និង Sauarez លើកពាននៅ Inter

Apr 5, 2024 - 22:23
 1
ចែករំលែកទៅកាន់

ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែន! កូនប្រុសរបស់ Lionel Messi និង Luis Sauarez គឺ Thiago Messi និង Benjamin Suarez បានឈ្នះពានរួមគ្នាលើកដំបូងនៅក្លិបយុវជនអាយុក្រោម១៣ឆ្នាំ Inter Miami

កូនប្រុសច្បងរបស់ Messi ហាក់ដូចជាដើរតាមគន្លងរបស់ឪពុក ដោយថ្មីៗនេះបានអបអរការឈ្នះពានរង្វាន់រួមគ្នាជាលើកដំបូងរបស់គេជាមួយនឹងក្រុម U13 របស់ Inter Miami..។ មុនពេលចូលរួមជាមួយក្លិប Inter Miami យុវជនThiago ត្រូវបានគេឃើញហ្វឹកហាត់ជាមួយក្រុម U12 របស់ PSG មុនពេលដែលឪពុករបស់គេផ្ទេរទៅសហរដ្ឋអាមេរិក។ ពួកគេបានឈ្នះពានរង្វាន់ U13 Easter International Cup ជាមួយសាលាបាល់ទាត់របស់សហរដ្ឋអាមេរិក។ នេះជាពានទីពីរជាមួយ Miami សម្រាប់ Thiago Messi ។ត្រឹមតែវ័យអាយុ១១ ឆ្នាំ Thiago Messi ស៊ុតបញ្ចូលទីបានយ៉ាងអស្ចារ្យក្នុងវគ្គផ្តាច់ព្រ័ត្រ៕