ហេតុអ្វីបានជាអ្នកចាំទី Onana លាប Vaseline លើស្រោមដៃ?

Apr 8, 2024 - 18:15
Apr 8, 2024 - 18:25
 226
ចែករំលែកទៅកាន់

អ្នកចាំទី Andre Onana ត្រូវបានគេសង្កេតឃើញលាបជេល Vaseline ទៅលើស្រោមដៃរបស់គាត់ដែលធ្វើឱ្យមានការងឿងឆ្ងល់ពីអ្នកគាំទ្រ Liverpool..Onana បានលាបVaseline លើស្រោមដៃ​ ​អំឡុងពេលប្រកួតពាក់កណ្តាលតង់ទីមួយនៃការប្រកួត Premier League រវាងក្រុមរបស់ Manchester United ជាមួយ Liverpool កាលពីថ្ងៃអាទិត្យ។ តាមពិតទៅវាមិនមែនជារឿងចម្លែកទេសម្រាប់ការលាប Vaseline ទៅលើស្រោមដៃរបស់ Andre Onana ពីព្រោះថាអ្នកចាំទីល្បីៗមួយចំនួនដូចជា Manuel Neuer, Jordan Pickford ក៏ធ្លាប់ធ្វើរឿងដូចគ្នានេះដែរ។

តើអ្វីទៅនៅពីក្រោយភាពចម្លែកនេះ? ជាការឆ្លើយតបទៅនឹងចម្ងល់នេះអ្នកចាំទី Andre Onana បានពន្យល់ថាការលាប Vaseline នេះគឺដើម្បីជួយសង្កត់យ៉ាងតឹង ឬធ្វើឱ្យរឹងលើស្រោមដៃ។ វាមានប្រយោជន៍ជាពិសេស ក្នុងអំឡុងពេលអាកាសធាតុភ្លៀង..។ ក្រុមទាំងពីរត្រូវប្រឈមមុខ នឹងអាកាសធាតុភ្លៀងនៅទីក្រុង Manchester..United ត្រូវការអ្នកចាំទីរបស់ពួកគេធ្វើឱ្យអស់ពីសមត្ថភាព ជាពិសេសនៅក្នុងតង់ទីមួយ នៅពេលដែលរូបគេបានធ្វើការសង្គ្រោះបាល់ដ៏ធំមួយដើម្បីរារាំងការស៊ុត​បញ្ចូលទីពី កីឡាករ Dominik Szoboszlai

យោងតាមវីដេអូពិសោធន៍របស់អ្នកធ្វើយូធូប OP1GK បានសាកល្បងទៅលើការលាប Vaseline ទៅក្នុងស្រោមដៃថាតើវាធ្វើឱ្យប្រសើរឡើង សម្រាប់ការចាប់បាល់ដែរ ឬអត់។  ការសន្និដ្ឋានចុងក្រោយ គឺថាវាពិតជាជួយបាន។ វាជួយកែលម្អការគ្រប់គ្រងបាល់មិនឱ្យរអិលធ្លាក់ពីដៃ ទោះបីជាមិនល្អ ១០០ ភាគរយក៏ដោយ។ វីដេអូនោះក៏បានបញ្ជាក់ផងដែរថា មិនមានផលប៉ះពាល់អាក្រក់ណាមួយលើស្រោមដៃនោះទេ។ ទោះជាយ៉ាងណាក្តី គេបានព្រមានថា វាមិនគួរប្រើប្រាស់នៅពេលអាកាសធាតុក្តៅទេ៕