Everton ត្រូវបានកាត់ ២ ពិន្ទុទៀតហើយ ដោយសារបំពានច្បាប់ហិរញ្ញវត្ថុ PL

Apr 9, 2024 - 16:28
Apr 9, 2024 - 16:30
 4
ចែករំលែកទៅកាន់

ក្លិប Everton ត្រូវបានកាត់ចេញ ២ ពិន្ទុដោយសារបំពានច្បាប់ហិរញ្ញវត្ថុ Premier League ជា​លើក​ទី​ពីរ..។ ច្បាប់ស្តីពីប្រាក់ចំណេញ និងនិរន្តរភាព (PSR) អនុញ្ញាតឱ្យក្លិប ខាតបង់ប្រាក់ ១០៥ លានផោនក្នុងរយៈពេល ៣ ឆ្នាំ ហើយគណៈកម្មការឯករាជ្យមួយបានរកឃើញថា Everton បានបំពានចំនួន ១៦.៦ លានផោន សម្រាប់រយៈពេល ៣ ឆ្នាំដល់ ២០២២-២៣..។ 

ជាមួយនឹងការកាត់ ២ ពិន្ទុនេះបានធ្វើឱ្យពួកគេធ្លាក់ទៅកាន់លេខរៀងទី ១៦ និងនៅលើក្រុមដែលស្ថិតតំបន់កាត់ចោលតែ ២ ពិន្ទុប៉ុណ្ណោះ។ Everton ត្រូវបានកាត់ ១០ ពិន្ទុមកត្រឹមសល់ ៦ ពិន្ទុវិញ បន្ទាប់ពីណ្តឹងឧទ្ធរណ៍ក្នុងខែកុម្ភៈសម្រាប់រយៈពេល ៣ ឆ្នាំដល់ ២០២១-២២។  Everton ថាក្លិបនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តនេះ..៕

ប្រភព៖ BBC