Jesus ព្រមាន Bayern និងប្តេជ្ញាបញ្ចប់ការរង់ចាំរយៈពេល ១៥ ឆ្នាំ

Apr 9, 2024 - 17:28
 18
ចែករំលែកទៅកាន់

មុនការប្រកួតគ្នានៅយប់នេះ Gabriel Jesus បានព្រមានធ្ងន់ៗទៅលើគូប្រកួត Bayern ថាកាំភ្លើងធំ Arsenal មិនមែនជាកូនក្មេងទៀតទេ។ ការព្រមាននេះស្របពេលដែលដែលពួកគេមានបំណងចង់បញ្ចប់ការរង់ចាំរយៈពេល ១៥ ឆ្នាំ ដើម្បីឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League

Jesus បានបញ្ជាក់ថា៖ ប្រសិនបើខ្ញុំឃើញអ្វីមួយដែលខ្ញុំអាចប្រាប់និងជួយពួកគេ ខ្ញុំនឹងធ្វើ ប៉ុន្តែខ្ញុំមិនគិតថានៅទីនេះ យើងជាក្មេងទៀតទេ។ គ្រប់គ្នាបានលេងក្នុងដំណាក់កាលដ៏ធំបំផុតនៅក្នុងបាល់ទាត់ ដូចជា World Cup, Premier League, Champions League ឥឡូវនេះ។ ខ្ញុំគិតថាអ្នកគ្រប់គ្នាត្រៀមខ្លួនរួចជាស្រេចដើម្បីជួយ Arsenal កីឡាកររូបនេះបានបន្តថាយើងជឿជាក់កាន់តែខ្លាំងថាយើងលេងជាក្រុម។ កាលពីរដូវកាលមុន ពួកយើងលេងបានយ៉ាងអស្ចារ្យនៅក្នុងផ្នែកដំបូងនៃរដូវកាលរហូតដល់ខែមករាតែបន្ទាប់មកពួកយើងចាប់ផ្តើមចុះខ្សោយបន្តិចម្តងៗ។ រដូវកាលនេះ គឺផ្ទុយគ្នាស្រឡះ។

ប្រសិនបើយើងអាចធ្វើបានល្អផ្នែកទីមួយនៃរដូវកាលមុន និងផ្នែកទីពីរនៃរដូវកាលនេះ វានឹងក្លាយជារដូវកាលដ៏អស្ចារ្យ។ ឥឡូវនេះខ្ញុំគិតថា ដោយសារតែយើងបានឆ្លងកាត់វគ្គនេះពួកយើងបានត្រៀមខ្លួនជាស្រេច កាន់តែមានទំនុកចិត្ត និងភាពចាស់ទុំ។ Arsenal បាន​បណ្តោយ​ឱ្យ ​Bayern ស៊ុតបញ្ចូលទី​ចំនួន​ប្រាំ​គ្រាប់​ក្នុង​ការ​ជួបគ្នា​បី​ប្រកួតចុងក្រោយលើក​ចុង​ក្រោយក្នុងការប្រកួតឆេមពានលីក​របស់​ពួកគេ​ជាមួយ​នឹង Bayern