ISIS គំរាមវាយប្រហារកីឡដ្ឋាន UCLចំនួន ៤

Apr 9, 2024 - 17:37
 469
ចែករំលែកទៅកាន់

មូលនិធិ Al Azaim ទទួលបន្ទុកផ្សព្វផ្សាយព័ត៌មានរបស់ក្រុមរដ្ឋឥស្លាម បានបង្ហាញផែនការវាយប្រហារជាសាធារណៈទៅលើពហុកីឡដ្ឋានចំនួន ៤ គឺ Parc des Princes, Bernabéu, Metropolitano និង Emirates ដែលនឹងរៀបចំការប្រកួត UEFA Champion League វគ្គ ៨ ក្រុមចុងកក្រោយ នារាត្រីថ្ងៃអង្គារ និងពុធ ។

ពួក ISIS បានព្រមានថានឹងសម្លាប់ពួកគេទាំងអស់នៅក្នុងកីឡដ្ឋានទាំងនោះ។ ការគំរាមកំហែងកាលពីថ្ងៃចន្ទបានកើតឡើងបន្ទាប់ពីកាលពីថ្ងៃទី៣០ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយ Sarh al-Khilafah ដែលមានទំនាក់ទំនងជាមួយក្រុម ISIS បាន អំពាវនាវឱ្យមានការវាយប្រហារប្រឆាំងនឹងអ្នកគាំទ្រនៅក្នុងកីឡដ្ឋាន Allianz Arena ក្នុងទីក្រុង Munich ដែលចូលមកទស្សនាក្នុងការប្រកួតរវាងក្រុម Bayern និង  Dortmund

ការវាយប្រហារចុងក្រោយដោយក្រុមរដ្ឋឥស្លាមគឺនៅតែមាននាពេលថ្មីៗនេះ ដែលបានកើតឡើងកាលពីថ្ងៃទី២២ ខែមីនា នៅសាលប្រជុំ Crocus City Hall ដែលជាសាលប្រគំតន្ត្រីដ៏ធំមួយក្នុងទីក្រុងមោម៉ូស្គូ។ អំពើ​ឧក្រិដ្ឋកម្ម​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៤៣​នាក់ និង​របួស​ប្រមាណ ២០០ ​នាក់​៕