UEFA កំពុងពិចារណាបង្កើនសមាជិកក្រុមសម្រាប់  Euro ២០២៤

Apr 9, 2024 - 23:52
Apr 10, 2024 - 00:09
 18
ចែករំលែកទៅកាន់

បន្ទាប់ពីភាក្សាជាមួយគ្រូបង្វឹករបស់ក្រុមទាំង ២៤ ដែលមានវត្តមានប្រកួតពានរង្វាន់អឺរ៉ុបនៅឆ្នាំនេះ សហព័ន្ធកីទ្បាបាល់ទាត់អឺរ៉ុប UEFA កំពុងពិចារណាបង្កើនចំនួនកីឡាករពី ២៣ ទៅ ២៦ នាក់សម្រាប់ការប្រកួត Euro ឆ្នាំ ២០២៤​ នៅប្រទេសអាល្លឺម៉ង់។ ការពិភាក្សាជាមួយគ្រូបង្វឹកក្រុមជម្រើសជាតិដែល មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ Euro ២០២៤ ត្រូវបានធ្វើឡើងនៅទីក្រុង Dusseldorf ប្រទេសអាល្លឺម៉ង់កាលពី០៨ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

សេចក្តីថ្លែងការណ៍ពីស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបបាននិយាយថា៖ « UEFA បានកត់សម្គាល់ពីមតិ និងទស្សនៈផ្សេងៗដែលបានចែករំលែក»។ ការសម្រេចចិត្តចុងក្រោយ នឹងត្រូវបានធ្វើឡើងនៅក្នុងសប្តាហ៍ខាងមុខនេះ។ សេចក្តីថ្លែងការណ៍របស់ UEFA បានបន្ថែមថា ការពិភាក្សាបានបង្ហាញសញ្ញវិជ្ជមានបើទោះជាមានទស្សនៈផ្សេងៗគ្នាខ្លះក្នុងចំណោមគ្រូបង្វឹកក៏ដោយ។ គ្រូបង្វឹកខ្លះបង្ហាញពីបំណងចង់បង្កើនទំហំសមាជិកក្រុម។ អ្នកផ្សេងទៀតចង់រក្សាទម្រង់ចាស់២៣នាក់ដដែល ដោយចង្អុលបង្ហាញពីការលំបាកក្នុងការហ្វឹកហាត់ជាមួយកីឡាករបន្ថែមនិងការគ្រប់គ្រង និងបន្ទុកហិរញ្ញវត្ថុដែលកើនឡើងដែលបានដាក់លើសមាគមជាតិ។ 

គ្រូបង្វឹកជម្រើសជាតិអង់គ្លេសលោក Gareth Southgate ធ្លាប់បានគាំទ្រក្រុមកីឡាករចំនួន ២៣ នាក់ ប៉ុន្តែថ្មីៗនេះបាននិយាយអំពីការចង់បានកីឡាករបន្ថែមចំនួន ៣នាក់៕