បាល់ទាត់ប្រទេសន័រវេសកំពុងមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ចំពោះកីឡាករជំនាន់ថ្មីដែលមានទេពកោសល្យ។ អរគុណចំពោះភាពជោគជ័យដ៏ត្រចះត្រចង់របស់ Erling Haaland និងដៃគូរបស់គេគឺ Martin Odegaard ដែលធ្វើឱ្យកីឡាករជំនាន់ក្រោយយកគំរូតាម។ ដោយសារតែឃើញភាពជោគជ័យរបស់រៀមច្បង ឥឡូវនេះប្រទេសន័វែសកំពុងលេចមុខកីឡាករ ក្មេងៗជាច្រើនដូចជាៈ ដូចជា Oscar Bobb វ័យ ២០ ឆ្នាំមកពី Manchester City និង Antonio Nusa អាយុ ១៨ឆ្នាំមកពីក្លិប Bruges ជាដើម។
ក្នុងចំណោមពួកគេ ខ្សែប្រយុទ្ធ Sindre Walle Egeli អាយុ ១៧ ឆ្នាំរបស់ក្លិប Nordsjaelland ទទួលបានការសរសើរថាជាតារាបាល់ទាត់ឆ្នើមរបស់ន័រវែសនាពេលអនាគត។ ជាមួយនឹងកម្ពស់ ១,៨២ ម៉ែត្រ Sindre Walle Egeli គឺជាខ្សែបម្រើស្លាបឆ្វេងជំនាញប្រើជើងស្តាំក្នុងការស៊ុតបាល់បញ្ចូលទី និងបង្កើតឱកាសឆ្លងកាត់តំបន់ប្រយុទ្ធ។ បន្ទាប់ពីផ្លាស់ពី Sandefjord ទៅ Nordsjaelland ក្នុងឆ្នាំ ២០២២ គាត់បានបង្ហាញទម្រង់លេងដ៏លេចធ្លោនៅលើទីលាន។ Egeli ស៊ុតបាន ២១ គ្រាប់ និងជួយបាន៥ដងក្នុង២២ ប្រកួត។ លោក Johannes Hoff Thorup គ្រូបង្វឹករបស់ Egeli បាននិយាយថា គាត់គឺជាខ្សែបម្រើស្លាបម្នាក់ដែលពូកែ។ គាត់មានជំនាញជើងឆ្វេងល្អណាស់។ជាទូទៅ គាត់រកបានគ្រាប់បាល់គ្រប់ពេលដែលគាត់លេង៕