ជនសង្ស័យ ៦ នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការបា.ញ់ស.ម្លាប់កីឡាករបាល់ទាត់របស់អាហ្វ្រិកខាងត្បូង

Apr 11, 2024 - 21:04
Apr 11, 2024 - 21:19
 24
ចែករំលែកទៅកាន់

បុរស ៦ នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការបាញ់សម្លាប់កីឡាករបាល់ទាត់របស់អាហ្វ្រិកខាងត្បូង Luke Fleurs នៅឯស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងក្នុងទីក្រុង Johannesburg របស់អាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤..។

កីឡាករវ័យ ២៤ ឆ្នាំខាងលើនេះដែលបានកំពុងលេងឱ្យក្លិបអាហ្វ្រិកខាងត្បូង Kaizer Chiefs ត្រូវបានបាញ់ដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ ដោយបានប្រាប់ឱ្យរូបគេចេញពីរថយន្ត។ អ្នកនាំពាក្យប៉ូលិសខេត្ត Gauteng បានប្រាប់ថា៖ «ជនសង្ស័យបានភ្ជង់កាំភ្លើង និងទាញរូបគេចេញពីរថយន្ត ក្រោយមកបានបាញ់លើរូបគេតែម្តង»។ 

កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅក្នុងសេចក្តីថ្លៃងរបស់ប៉ូលីសបានបញ្ជាក់ថា ជនសង្ស័យ ៦ នាក់ត្រូវបានចាប់ខ្លួននៅក្នុងភូមិ Soweto​។ ជនសង្ស័យខាងលើនេះត្រូវបានពួកគេជឿថា គឺជាផ្នែកមួយនៃក្រុមដែលទទួលខុសត្រូវចំពោះការប្លន់រថយន្តនៅក្នុងទីក្រុង Gauteng។  ជនសង្ស័ក៏ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅក្នងតុលា នាថ្ងៃ១២ ខែមេសា ឆ្នាំ២០២៤ ផងដែរ។ 

ខ្សែការពារ Fleurs ជាអតីតកីឡាករក្នុងឈុតអាយុក្រោម ២៣ ឆ្នាំ បានលេងឱ្យអាហ្វ្រិកខាងត្បូងនៅព្រឹត្តិការណ៍ Tokyo Olympics ក្នុងឆ្នាំ២០២១ ហើយរូបគេក៏មិនធ្លាប់លេងឱ្យក្រុមជម្រើសជាតិឈុតធំនោះដែរ ប៉ុន្តែត្រូវបានគេរាយការណ៍ថាជិតនឹងបង្ហាញខ្លួនជាលើកដំបូងផងដែរ។  គួរបញ្ជាក់ថា ក្លិប Kaizer Chiefs គឺជាក្រុមដែលមានប្រជាប្រិយភាពបំផុតនៅអាហ្វ្រិកខាងត្បូង និងធ្លាប់លើកពានរង្វាន់ក្នុងស្រុក ចំនួន ១២ លើកបានចាត់ទុកការស្លាប់របស់​ Luke Fleurs គឺជា «រឿងសោកនាដកម្ម»..៕

ប្រភព៖ BBC