Pep បង្អួតនាឡិកាតម្លៃជាង ១ លានដុល្លារពេលប៉ះជាមួយ Real Madrid
គ្រូបង្វឹក Manchester City លោក Pep Guardiola បានពាក់នាឡិកាដ៏កម្របំផុតមួយក្នុងពិភពលោកមានតម្លៃប្រហែល១,៣លានដុល្លារ ក្នុងអំឡុងពេលធ្វើដំណើរទៅប្រកួត Champions League វគ្គ៨ ក្រុមជើងទី១ ជាមួយក្រុម Real Madrid កាលពីរាត្រីថ្ងៃអង្គារ។
នាឡិកាដែលលោក Guardiola ពាក់អំឡុងពេលប្រកួត Champions League នៅពហុកីឡដ្ឋាន Bernabeu ត្រូវបានរចនាឡើងដោយស្លាកយីហោលំដាប់ខ្ពស់ Richard Mille ដែលបង្កើតឡើងជាពិសេសសម្រាប់កំពូលកីឡាករតិន្នីស Rafael Nadal ។ ឈ្មោះផ្លូវការរបស់នាឡិកានេះគឺ Calibre RM27-01 ។ នាឡិកានេះក៏មានចំណុចដាច់ៗពណ៌លឿងព័ទ្ធជុំវិញ ដោយមានចុងពណ៌ក្រហមនៅលើទ្រនិចចង្អុរម៉ោង។