Fenerbahce រងការពិន័យធ្ងន់ធ្ងរពីសហព័ន្ធកីទ្បាបាល់ទាត់តួកគី រឿងដើរចេញពីលានថ្ងៃមុន

Apr 12, 2024 - 17:18
Apr 12, 2024 - 19:21
 76
ចែករំលែកទៅកាន់

ក្លិប Fenerbahce ត្រូវបានពិន័យជាប្រាក់ចំនួន ១១៥,០០០ អឺរ៉ូ ហើយឱ្យក្រុម Galatasaray ទទួលជ័យជម្នះក្នុងលទ្ធផល ៣-០ បន្ទាប់ពីការតវ៉ារបស់ក្លិបនៅឯការប្រកួតពានរង្វាន់ Super Cup កាលពីថ្ងៃអាទិត្យ។

ជាការពិតណាស់! ក្លិប Fenerbahce បានដាក់កីទ្បាករអាយុក្រោម ១៩ ឆ្នាំរបស់ពួកគេ ហើយដើរចេញពីទីលាននៅនាទីទី ៣ ដើម្បីធ្វើការតវ៉ាដែលពួកគេគ្រោងទុកជាមុន។ ក្លិបបានស្នើសុំឱ្យពន្យារពេលការប្រកួតមុនពេលការប្រកួត Europa League វគ្គ ៨ ក្រុមចុងក្រោយ ជាមួយ Olympiakos ប៉ុន្តែសំណើនេះត្រូវបានច្រាលចោល។ Fenerbahce ក៏មិន​សប្បាយ​ចិត្ត​នឹង​ការ​តែង​តាំង​អាជ្ញាកណ្តាល​តួកគីផងដែរ។ ​

ក្រុមមានមូលដ្ឋានទីក្រុងអ៊ីស្តង់ប៊ុល ក៏បានស្នើសុំអាជ្ញាកណ្តាលបរទេសទទួលបន្ទុកការប្រកួត ប៉ុន្តែសហព័ន្ធកីទ្បាបាល់ទាត់តួកគីបានច្រានចោលសំណើរបស់ពួកគេ។ ក្លិបបាននិយាយថា៖ ពួកគេចូលទៅទីលាន មិនមែនដើម្បីឈ្នះ ប៉ុន្តែដើម្បីការពារការពិតនិងយុត្តិធម៌។ 

ក្លិប Fenerbahce បានចោទប្រកាន់សហព័ន្ធកីទ្បាបាល់ទាត់តួកគីថាប្រព្រឹត្តិដោយអយុត្តិធម៌ ដោយសារកីទ្បាករ Fenerbahce ពីរនាក់ឱ្យជាប់បម្រាមមួយប្រកួត។  ការ​ដាក់​ទណ្ឌកម្ម​នេះ​ត្រូវ​បានធ្វើឡើង​ បន្ទាប់​ពី​អ្នក​គាំទ្រ Trabzonspor បាន​សម្រុក​ចូល​ទៅ​ក្នុង​ទីលាន​ប្រកួត និង​បាន​ប៉ះ​ទង្គិច​ជាមួយ​នឹង​កីឡាករ Fenerbahce ក្នុង​ការ​ប្រកួត​លីក​នៅ​ថ្ងៃ​ទី ១៧ ខែ​មីនា។ Fenerbahce បានពិចារណាចាកចេញពី Turkish Super Lig ប៉ុន្តែសមាជិកបានបោះឆ្នោតប្រឆាំងនឹងការធ្វើដូច្នេះ៕

ប្រភព៖ BBC