តើកីឡាករណាទទួលបានកាតក្រហមច្រើនជាងគេ?
អតីតកីឡាករជម្រើសជាតិកូឡុំប៊ី Gerardo Bedoya ជាប់ក្នុងកំណត់ត្រាជាកីឡាករដែលមានកាតក្រហមច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។ ខ្សែបម្រើការពារដែលលេងឱ្យក្លិប Racing, Millionarios, Boca Juniors និងក្រុមជម្រើសជាតិកូឡុំប៊ីត្រូវបានបណ្តេញចេញចំនួន ៤៦ ដង។
កីឡាកររូបនេះត្រូវបានគេដាក់រហស្សនាមថាជាដង្ខៅ នៃអំពើអាក្រក់ឬ សត្វសាហាវ ។ បន្ទាប់ពីបញ្ចប់អាជីពជាកីឡាករលោកបានក្លាយជាគ្រូបង្វឹកក្រុម Independiente Sante Fe របស់កូឡុំប៊ី។ វាមិនមានអ្វីភ្ញាក់ផ្អើលចំពោះអ្នកទស្សនាដែលឃើញគាត់ត្រូវបានបញ្ជូនទៅកន្លែងឈរក្នុងអំឡុងពេលដឹកនាំការប្រកួតដំបូងរបស់គាត់បានត្រឹមតែ២០នាទីប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ Sergio Ramos អតីតប្រធានក្រុម Real Madrid ជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងបញ្ជីកីឡាករដែលមានកាតក្រហមច្រើនជាងគេក្នុងពិភពបាល់ទាត់។ វីរបុរសរបស់ក្លិប Real Madrid និងអេស្ប៉ាញរូបនេះ បានទទួលបានកាតក្រហមសរុប២៩។