អាជ្ញាកណា្តលល្អបំផុតបីរូបក្នុងប្រវតិ្តសាស្ត្របាល់ទាត់
Pierluigi Collina ត្រូវបានចាត់គេចាត់ទុកថាជាអាជ្ញាកណ្តាលដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។ គាត់តែងតែទទួលបានការគោរពពីកីឡាករនៅក្នុងការប្រកួតដ៏សំខាន់បំផុត រួមទាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០០២ រវាងប្រេស៊ីល និងអាល្លឺម៉ង់ផងដែរ។
យើងកម្រឃើញកីឡាករស្រែកនិងប្រតិកម្មដាក់លោកអាជ្ញាកណ្តាលសញ្ជាតិអ៊ីតាលីនៅលើទីលានណាស់។ លោក Pierluigi Collina បានបម្រើការជាអាជ្ញាកណ្តាលក្នុងបញ្ជីរបស់ FIFA ពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០០៥ ។ គាត់ជាប់ពានរង្វាន់អាជ្ញាកណ្តាលល្អបំផុតប្រចាំឆ្នាំរបស់ FIFA ដែលមានកំណត់ត្រាប្រាំមួយដងជាប់ៗគ្នា ហើយត្រូវបានចាត់ទុកថាជាអាជ្ញាកណ្តាលល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អន្តរជាតិ។លោកធ្លាប់ដឹកនាំការប្រកួតព្រឹត្តិការណ៍ធំៗមួយចំនួនដូចជាៈ ការប្រកួតយូរ៉ូ ១៩៩៦ បាល់ទាត់ពិភពលោក១៩៩៨- ២០០២ និង Euro ២០០៤។
ចំណែកឯលោក Markus Merk អតីតអាជ្ញាកណ្តាលបាល់ទាត់អាឡឺម៉ង់ត្រូវបានចាត់ទុកថាជាអាជ្ញា
ដោយឡែកចំណាត់ថ្នាក់ទី៣បានទៅលើអាជ្ញាកណ្តាលអង់គ្លេសលោក Howard Web ។ថ្មីៗនេះ អតីតអាជ្ញាកណ្តាលបាល់ទាត់អង់គ្លេស Howard Webb បានប្រកាសចូលនិវត្តន៍ពីអាជ្ញាកណ្តាលកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ ២០១៤ ដើម្បីបម្រើការជានាយកបច្ចេកទេសនៃក្រុមប្រឹក្សាភិបាលការប្រកួតកីឡាអាជីព។