Pep ថាគ្មានការសោកស្តាយទ្បើយ បន្ទាប់ពីធ្លាក់ចេញពី UCL

Apr 18, 2024 - 16:50
 6
ចែករំលែកទៅកាន់

ថ្វីដ្បិតតែក្លិបសេ្តចស Real Madrid បានបំផ្លាញក្តីសុបិនក្នុងការប៉ងប្រថ្នាឈ្នះពានបីជាប់ៗគ្នាជាប្រវត្តិសាស្ត្រក៏ដោយ លោក Pep Guardiola បាននិយាយថាខ្ញុំមិនតូចចិត្តឬក៏សោកស្តាយនោះទេ។ ប្រកួតជើងទី១ ស្មើ៣-៣ នៅដី Real Madrid និងស្មើ១-១ ជើងទី ២ នៅក្នុងទឹកដីរបស់ខ្លួន សរុបទាំង ២ ជើងស្មើ ៤-៤..។ 

លោក Pep បាននិយាយថា៖ «សូមអបអរសាទរដល់ក្រុម Real Madrid ដែលពួកគេការពារបានយ៉ាងល្អ ជាមួយនឹងសាមគ្គីភាពដ៏រឹងមាំមិនគួរឱ្យជឿ។ លោកបន្តថាយើងបានធ្វើអ្វីគ្រប់យ៉ាង។ ខ្ញុំមិនមានការសោកស្តាយចំពោះអ្វីដែលយើងបានធ្វើនោះទេ។ ការការពារ ការវាយលុក យើងបានលេងយ៉ាងពិសេសនៅគ្រប់តំបន់ទាំងអស់ ហើយជាអកុសល ពួកយើងមិនអាចឈ្នះបានទេ។»

ជាមួយគ្នានេះដែរលោក Carlo Ancelotti អ្នក​ចាត់​ការ​ទូទៅ​របស់ Real Madrid បាន​និយាយថា៖ «លោកPep Guardiola ជា​មនុស្ស​សុភាព​រាបសារ។គាត់បានអបអរសាទរនិងជូនពរឱ្យយើងសំណាងល្អ ហើយនោះជាអ្វីដែលគ្រូបង្វឹកពិតប្រាកដបានធ្វើ។»  បន្ទាប់ពីដណ្តើមបានពានរង្វាន់បីដំបូងរបស់ពួកគេ ដូចជាពានរង្វាន់ Champions League, FA Cup និង Premier League កាលពីរដូវកាលមុន Manchester City បានបង្ហាញខ្លួនលើកំណាត់ផ្លូវដើម្បីក្លាយជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្រដណ្តើមយកពានរង្វាន់បី។ ម្ចាស់ជើងឯក១៤សម័យកាល Madrid បានយកឈ្នះម្ចាស់ជើងឯកកាត់សេចក្តីដោយការទាត់បាល់ប៉េណាល់ទី៤-៣ នៅកីឡដ្ឋាន Etihad ដើម្បីធានាបានកៅអីវគ្គ១ឡើងទៅពាក់កណ្តាលផ្តាច់ព្រ័ត្រប៉ះជាមួយ Bayernដែលជាការសងសឹកដ៏ផ្អែមល្ហែមបន្ទាប់ពី Man City បានទម្លាក់ក្រុមអេស្ប៉ាញក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីឆ្នាំមុន៕

ប្រភព​៖ Reuter