Bremen ពិន័យកីឡាករ Naby Keita មិនឱ្យចូលប្រកួត
អតីតខ្សែបម្រើក្រុម Liverpool កីឡាករ Naby Keita ត្រូវបានក្លិប Bremen ផ្អាកការប្រកួតដែលនៅសេសសល់រហូតដល់ចប់រដូវកាល ២០២៣-២៤ បន្ទាប់ពីនាយកក្លិបកីឡាគឺលោក Clemens Fritz បានអះអាងថាកីឡាកររូបនេះបានបដិសេធមិនចូលរួមក្នុងការប្រកួតជាមួយក្លិប Leverkusen កាលពីចុងសប្តាហ៍ធ្វើឱ្យ Bremen ចាញ់៥-០ ហើយក្រុមរបស់លោក Xabi Alonso លើកពានរង្វាន់ Bundesliga..។
Fritz បានចោទប្រកាន់ខ្សែបម្រើកណ្តាលមិនឡើងឡានក្រុង បន្ទាប់ពីលោកដឹងថានឹងមិនត្រូវបានដាក់បញ្ចូលក្នុងជម្រើស ១១ ដំបូងសម្រាប់ការប្រកួតជាមួយ Leverkusen។ Bremen បានចេញសេចក្តីថ្លែងការណ៍មួយធ្វើឱ្យអ្នកគាំទ្រដឹងពីការព្យួរបេក្ខភាពកីឡាករ Keita..។ ក្លិប ក៏បានពិន័យខ្សែបម្រើរូបនេះយ៉ាងច្រើនផងដែរ ហើយលោកនឹងលែងហ្វឹកហាត់ជាមួយក្រុម ឬក៏មានវត្តមានក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ទៀតហើយ។
នៅក្នុងសេចក្តីថ្លែងការណ៍ខាងលើក៏បានបញ្ជាក់ដែរថាក្នុងនាមជាក្លិប យើងមិនអាចអត់អោនបានទេចំពោះអាកប្បកិរិយារបស់ Naby ។ លោកគិតតែផលប្រយោជន៍ខ្លួនឯងនិងបានធ្វើឱ្យក្លិបធ្លាក់ចុះខណៈក្លិបទាំងមូលកំពុងសហការគ្នា។