Juventus ត្រូវបានតុលាការ​អ៊ីតាលី​បង្គាប់ឱ្យសងលុយជំពាក់ Ronaldo

Apr 18, 2024 - 18:05
Apr 19, 2024 - 02:25
 6
ចែករំលែកទៅកាន់

ក្លិប Juventus ត្រូវ​បាន​តុលាការ​អ៊ីតាលី​បង្គាប់​ឱ្យបង់​ប្រាក់​ឈ្នួល​ ៨,៣​លាន​ផោន​ឱ្យ Cristiano Ronaldo។ Ronaldo ដែលមានវ័យ ៣៩ ឆ្នាំបានយល់ព្រមពន្យារពេលប្រាក់ឈ្នួលនៅពេលដែលលេងនៅក្នុងប្រទេសអ៊ីតាលីត្រូវបានបញ្ឈប់ដោយជំងឺរាតត្បាតកូវីត-១៩ ក្នុងរដូវកាល ២០២០-២១។ 

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់បានអះអាងថារូបគេត្រូវបានជំពាក់ច្រើនជាង ១៧ លានផោន ដោយអតីតក្លិបរបស់ខ្លួន។ តុលាការមជ្ឈត្តកម្មកីទ្បាបាននិយាយថា៖ ក្លិបគួរតែបង់នូវអ្វីដែលកីឡាករនឹងទទួលបាន បន្ទាប់ពីការបង់ពន្ធ និងការកាត់កងផ្សេងទៀត។

Ronaldo បានចំណាយពេលបីរដូវកាលនៅប្រទេសអ៊ីតាលីជាមួយ Juventus ចន្លោះឆ្នាំ ២០១៨ និង ២០២១ ដោយបានជួយឱ្យពួកគេឈ្នះពាន Serie A ចំនួនពីរ..៕ 

ប្រភព៖ BBC